ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋ កំពុងព្រួយបារម្ភ រឿងអំពើចោរកម្ម កើតមានយ៉ាង រាលដាល នៅក្រុងបាត់ដំបង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 09:55 ព្រឹក អ្នកអាន 680

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋ រស់នៅក្រុងបាត់ដំបង មានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះ សុវត្ថិភាព រស់នៅ ដោយសារតែ មានអំពើចោរកម្មកើតមាន ជាញឹកញាប់ ដែលសកម្មភាព បែបនេះ ធ្វើឲ្យពួកគាត់ មានការភ័យខ្លាច។

ជាកស្ដែង អាជីវករ លក់ដូរ នៅផ្សារថ្មី បាត់ដំបង បានប្រាប់អ្នកសារព័ត៌មានថា មានករណីជនសង្ស័យ ដែលមានបក្ខពួកយ៉ាងតិច២នាក់ បានធ្វើសកម្មភាព គាស់ទូលក់ដូរ ក្នុងផ្សារ លួចយកគ្រឿងអលង្ការ (ការឡៃ) និងគ្រឿងក្រអូបដែលសរុបអស់ជិត២ម៉ឺនដុល្លារ។ ហេតុការខាងលើ នេះអាចកើតឡើង ចន្លោះពីម៉ោង១២ជាង រហូតដល់ម៉ោង០១រំលងអាធ្រាត ឈានចូលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្សារថ្មីបាត់ដំបង ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុង/ខេត្តបាត់ដំបង ខណៈដែលម្ចាស់ចាក់សោរ គ្របចោលរួចទៅសម្រាកនៅផ្ទះ។

អាជីវករបាន បានបន្តថា គ្រួសាររបស់ពួកគេ បានប្រកប មុខរបររកស៊ី ក្នុងផ្សារមួយនេះ ជាង១០ឆ្នាំមកហើយ និងបានទុក របស់របរជាគ្រឿងអល្លង្កា(ការឡៃ)និងគ្រឿងក្រអូប ជាច្រើននៅក្នុងទូដោយចាក់សោរ ទុកចោលរហូតមិនដែល មានបាត់បង់អ្វីឡើយ។ ទើបតែព្រឹកននោះ នៅពេលដែលគ្រួសារ មកផ្សាររៀបចំបើក តូបលក់ក៏ស្រាប់ តែមានការភ្ញាក់ផ្អើល ដោយឃើញ មានស្នាមគាស់ ទម្លុះ ទំលាយទូបាត់គ្រឿង អល្លង្ការនិងគ្រឿងក្រអូបអស់ជាច្រើនតែម្តង។

អាជីវករ បញ្ជាក់ថា គ្រឿងអលង្ការ(កាឡៃ) ដែលបាត់បង់រួមមាន -ខ្សែក មានឈុតកាឡៃជាគ្រឿងពេជ្រ មានកង មានខ្សែដៃ ចិញ្ចៀន និងក្រវិល ដែលសរុបជាទឹកប្រាក់ប្រហែល ១៨០០០ដុល្លារ និងគ្រឿងក្រអូប មួយទូទៀត មានម្សៅ ម៉ាសបិទមុខ ទឹកអប់ ក្រែម សាប៊ូ និងសម្ភារៈផ្សេងៗ ទៀតសរុបជាទឹកប្រាក់ប្រហែល ៣លានរៀល ផងដែរ។

ករណីខាងលើ លោកស៊ុន សុភាព ជាអ្នកគ្រប់គ្រងផ្សារថ្មីបាត់ដំបង បានប្រាប់អ្នកសារព័ត៌មានថា
ថាលោកមិនបាន ដឹងរឿងហ្នឹងទេ ដោយសារលោករវល់ ប្រចាំការ នៅស្នងការ ហើយលោក អ្នកទាក់ទង ទៅខាងប៉ូលិស ផ្នែកសន្តិសុខវិញទៅ។

ដោយឡែកលោក ថេង ដែលជាប៉ូលីសផ្នែកសន្តិសុខ ផ្សារថ្មីបាត់ដំបង ជុំវិញករណីចោរលួចគាស់តូបខាងលើនេះដែរ លោកបានប្រាប់អ្នកសារព័ត៌ថា វាមិនមែន ជាតូបទេ គឺឥវ៉ាន់ ដែលគាត់ដាក់លក់ នៅលើរួចហើយពេលយប់ គាត់គ្របក្រណាត់ ចោលអត់មានគាស់ទេ ហើយឥវ៉ាន់មិនមានអីទេ មានតែមីសួរ និងប្រេងខ្យង កាប៉ិក ការប៉ុក តើអត់មានអីទេ ព្រោះឥវ៉ាន់ទម្លាប់ អ្នកលក់នៅផ្សារថ្មី ឲ្យតែគាត់លក់ដូរ ហើយអី ហើយគាត់គ្រប តែក្រណាត់ក៏ទៅប្រុយ អត់មានឃ្លុប មានដាក់ចាក់សោរ អីត្រឹមត្រូវទេ ហើយការគាស់នេះ អស់តែ២តូប៣តូបប៉ុណ្ណោះ។

បើទោះបីជាយ៉ាងណា ក្រុមគ្រួសារជនរងគ្រោះថា សេចក្តីរាយការណ៍និងរបាយការណ៍ របស់សមត្ថកិច្ច វាផ្ទុយទៅនិងអ្វី ដែលជាការពិតទាំងអស់ ដោយមិនទទួលខុសត្រូវ ព្រោះពួកគាត់ ត្រូវបានគេគាស់ទូ យកគ្រឿងអល្លង្ការ(កាឡៃ) និងគ្រឿងក្រអូប ដែលសរុបទឹកប្រាក់ អស់ជិត០២ម៉ឺនដុល្លារឯណោះ។ ម្ចាស់តូបដែលជាអាជីវករ បានត្អូញត្អែរថា អស់រយៈ ពេលជាច្រើនឆ្នាំមក ហើយគាត់ មិនដែលជួបរឿងរ៉ាវ បែបនេះទាល់តែសោះ ហើយ
មួយវិញទៀត បើមានករណីបែបហ្នឹង កើតឡើងទៀត តើថ្ងៃមុខឲ្យពួកគាត់ ទៅសង្ឃឹមអ្នកណា បើអ្នកគ្រប់គ្រងផ្សារ មិនទទួល ខុសត្រូវយ៉ាងដូច្នេះ។
ប្រជាពលរដ្ឋ បានលើកឡើងថា ថានៅក្រុងបាត់ដំបង តែងតែមាន អំពើចោរកម្ម ជាហូរហែ ខណ: ទឹកដីក្រុងបាត់ដំបង មានបនល្បែងស៊ីសង យ៉ាងអនាធិបតេយ្យ។
គួរកត់សម្គាល់ថា ចាប់តាំងពីលោក វរសេនីយ៍ឯក ឆាង វណ្ណឆៃ បានកាន់តំណែងជា អធិការនគរបាលក្រុង បាត់ដំបង មកសង្កេតឃើញថា អំពើចោរកម្ម និងល្បែងស៊ីសង បានកើតមានយ៉ាងរាលដាល ប៉ុន្តែអធិការរូបនេះ កម្រ ចុះបង្ក្រាបឡើយ។ ដូច្នេះលោក អ៊ុច សុខុន ស្នងការប៉ូលិសខេត្តបាត់ដំបង ជួយពិនិត្យ ទង្វើ មិនប្រក្រតី របស់ លោក វរសេនីយ៍ឯក ឆាង វណ្ណឆៃ ផង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,505 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,336 នាក់