ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់ខ្លួនឪចុង រំលោភកូនចុង អាយុ៥ឆ្នាំ បានសម្រេច២ដង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 09:35 ព្រឹក អ្នកអាន 768

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលស្រុកវ៉ារិន នៅថ្ងៃទី១៣ខែវិច្ឆិកា ម្សិលមិញ បានចាប់ខ្លួនឪចុងម្នាក់ ករណី រំលោភកូនចុង អាយុ៥ឆ្នាំ បានសម្រេច២ដងនៅក្នុងព្រៃ។ ការចាប់ខ្លួននេះយោងតាម ពាក្យបណ្ដឹងរបស់ ជីដូនជនរងគ្រោះ ដែលបានទៅដាក់ពាក្យបណ្តឹង នៅអធិការដ្ឋានស្រុកវ៉ារិន។

លោក វរសេនីយ៍ ហុង ប៉ូហេង បានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆកាឆ្នាំ២០១៩នេះថា បន្ទាប់ទទួលបណ្តឹងពីឈ្មោះ ឃួន វ៉ន ភេទស្រី អាយុ ៧០ឆ្នាំ មានទីលំនៅភូមិ គោកកណ្តាល ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប បានរៀបរាប់ប្រាប់ថា មានឈ្មោះ ព្រឿង សំ ភេទប្រុស(ជាកូនប្រសារ) បានប្រព្រឹត្ត សកម្មភាព ចាប់រំលោភ សេពសន្ថវៈ ទៅលើឈ្មោះ ស.ច.រ ភេទស្រីអាយុ ០៥ឆ្នាំ (ជាចៅស្រីរបស់គាត់) កាលពីថ្ងៃទីមិនចាំ នៅអំឡុងខែភ្ជុំបិណ្ឌ ក្នុងឆ្នាំ២០១៩នេះ។

លោកបន្ថែមថា កាលពីថ្ងៃទីមិនចាំ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យខាងលើ ត្រូវជាឪពុកចុង របស់ជនរងគ្រោះ ឈ្មោះ ស.ច.រភេទស្រីអាយុ ០៥ឆ្នាំ មានទីលំនៅជាមួយគ្នា ស្រុកវ៉ារិន បានធ្វើសកម្មភាព លួងលោម ជនរងគ្រោះ យកទៅរំលោភសេពសន្ថវៈ បានសម្រេចចំនួន២លើក នៅចំណុច ត្រពាំងចារ្យ ស្ថិតនៅខាងត្បូងភូមិកើតហេតុខាងលើ ។

ករណីនេះសមត្ថកិច្ច បាននាំជនសង្ស័យខាងលើ មកធ្វើការសាកសួរ កំណត់ហេតុ ស្រង់ចម្លើយ បានឆ្លើយសារភាពប្រាប់នគរបាល ថា ពិតជាបានប្រព្រឹត្ត សកម្មភាព រំលោភសេពសន្ថវៈ លើជនរងគ្រោះ ចំនួន២លើក ពិតប្រាកដមែន។
ជនសង្ស័យត្រូវបាន សមត្ថកិច្ច រៀបចំសំណុំរឿង ទៅការិយាល័យ ជំនាញ នៃស្នងការ ខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,170 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,131 នាក់