ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តី ប្រាប់អ្នកចាញ់បោក មេក្លោងធ្វើរដ្ឋប្រហារ មិនបានសម្រេច វិលត្រឡប់ មកកាន់ផ្ទះសម្បែង ជួបជុំប្រពន្ធកូន ឡើងវិញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 10:35 ព្រឹក អ្នកអាន 309

នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានអះអាងថា សូមបងប្អូនប្រជាពលរដ្ឋ ដែលចាញ់បោកគេ អូសទាញ ឲ្យធ្វើរដ្ឋប្រហារ មិនបានសម្រេច សូមវិលចូលផ្ទះវិញ។

មេក្លោងរដ្ឋប្រហារនៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ មិនបានសម្រេចមែន តែបានធ្វើឲ្យ ប្រជាពលរដ្ឋ មួយចំនួនលង់ខ្លួន ចាញ់បោក បានរត់ទៅពួន សំងំលាក់ខ្លួន នៅតាមខេត្តក្រុងនានា មួយចំនួន ដោយភ័យខ្លាចនិងតក់ស្លុត។ ហើយបងប្អូនមួយចំនួនទៀតដោយសារការភ័យខ្លាច ក៏បានរត់គេចខ្លួន ទៅក្រៅប្រទេស ដូចជាប្រទេសថៃ ហ្វីលីពីន…ជាដើម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូន ដែលបានចាញ់បោក មេក្លោងធ្វើរដ្ឋប្រហារ មិនបានសម្រេច សូមបងប្អូនវិលត្រឡប់មកកាន់ផ្ទះសម្បែង ជួបជុំប្រពន្ធកូនឡើងវិញ រាជរាជរដ្ឋាភិបាល មិនយកទោសពៃអ្វីឡើយ។ ទន្ទឹមនឹងនេះដែរ ក៏មានបងប្អូនមួយចំនួនទៀត មានដីការកោះខ្លួន ហើយមួយចំនួនទៀត ក៏ត្រូវបានចាប់បាននិងឃុំខ្លួនបណ្តោះអាសន្ន។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធាននីតិប្រតិបត្តិ បានមានប្រសាសន៍ ជម្រាបទៅ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍គប្បីដក ឬលុបដីការកោះហៅ ដើម្បីឲ្យបងប្អូនបានវិលត្រឡប់មកផ្ទះវិញ។

ការថ្លែងនេះ នៅថ្ងៃទី ១៤ ខែ វិច្ឆិកា ២០១៩នេះ ក្នុងពេលដែល អញ្ជើញមកសម្ពោធ រោងចក្រផលិត ស៊ីម៉ង់តិ៍ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅខេត្តកំពត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,960 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,457,921 នាក់