ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន អះអាងថា ធានាមិនឲ្យ ពលរដ្ឋ រងគ្រោះ ដោយសារចាញ់ ឧបាយកល រដ្ឋប្រហារ ភ័យព្រួយឡើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 11:03 ព្រឹក អ្នកអាន 299

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានអះអាងថា ធានាមិនឲ្យ ពលរដ្ឋ រងគ្រោះ ដោយសារចាញ់ ឧបាយកល រដ្ឋប្រហារ ភ័យព្រួយឡើយ។

ពេលនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស បានឃើញ និងយល់កាន់តែច្បាស់ អំពីទឹកចិត្តគោរព ស្រឡាញ់ របស់ សម្តេចតេជោ មកលើប្រជាពលរដ្ឋ ទោះបីមាននិន្នាការ នយោបាយខុសគ្នាក្តី ឬក៏ត្រូវចាញ់ ឧបាយកល របស់មេក្លោងរដ្ឋប្រហារ ឲ្យរត់ចូលព្រៃ ឬនិរទេសទៅ ក្រៅប្រទេស ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាល កម្ពុជា មិនបានសម្រេច កាលពីថ្ងៃទី ៩ វិច្ឆិកា ២០១៩ គឺសម្តេចតេជោ មិនប្រកាន់ទោសពៃរ៍អ្វីឡើយ ព្រោះបងប្អូនចាញ់បោកគេ ពិតប្រាកដមែន។

ការពិត នៅពេល ដែលគេត្រូវការប្រើបងប្អូន រុញឲ្យធ្វើអំពើខុសច្បាប់ អ្វីមិនបានសម្រេចហើយ គឺគេទុកបងប្អូនចោលឲ្យប្រឈមនឹងទុក្ខទោស តែម្នាក់ឯង រីឯមេក្លោងរដ្ឋប្រហារ ក៏ចេញទៅក្រៅប្រទេសវិញ ដោយសុខស្រួល។ បងប្អូនត្រូវរងទុក្ខតែម្នាក់ឯង យ៉ាងឈឺចាប់បំផុត។
បើគ្មាន សម្តេចតេជោ ហ៊ុន សែន ទេ មិនដឹងថា តើបងប្អូនត្រូវ ប្រឈមនឹងទុក្ខទោស ឬភ័យខ្លាច រហូតដល់ពេលណា? ហើយបងប្អូនមួយចំនួនទៀត តើត្រូវនៅក្នុងមន្ទីរឃុំឃាំងដល់ឆ្នាំណា? ចុះប្រពន្ធកូន ឪពុកម្តាយ ចំការស្រែ តើមានអ្នកណាជាអ្នកមើលថែ?

នេះហើយជាទឹកចិត្ត សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមិនចង់ឃើញសង្រ្គាម និងដំណក់ឈាម ប្រជាពលរដ្ឋ ស្រក់តទៅទៀតឡើយ។ សម្តេចតេជោ ហ៊ុន សែន អាណិតស្រឡាញ់ បងប្អូន ដែលចាញ់បោកគេ សម្តេចតេជោលោកបានលើកលែងទោស ឲ្យបងប្អូន ដើម្បីបានវិលត្រឡប់ មករស់នៅជួបជុំ ក្រុមគ្រួសារវិញ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជា និងបញ្ជាក់ប្រាប់ ទៅអាជ្ញាធរ និងសមត្ថកិច្ចនគរបាល អាវុធហត្ថទាំងអស់ ត្រូវចេះស្រឡាញ់រាប់អាន គ្នាជាអ្នកជិតខាងល្អ និងជាមិត្តល្អ រស់នៅសុខសប្បាយ ជាមួយគ្នាកុំឲ្យមានការភ័យខ្លាចអោយសោះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,677 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,638 នាក់