ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកអ៊ុន ចាន់ដា៖ ខេត្តកំពង់ចាម មានពន្ធនាគារ មួយកន្លែង និងមានជនជាប់ ឃុំឃាំង ជាង១ពាន់នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 11:56 ព្រឹក អ្នកអាន 269

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា ខេត្តកំពង់ចាម មានពន្ធនាគារ មួយកន្លែង និងមានជនជាប់ឃុំឃាំងចំនួន១,០៥៩នាក់ ស្រី៦២នាក់ និងទណ្ឌិតសរុបចំនួន៤៧៣នាក់ ស្រី២៩នាក់ ។

អង្គភាពពន្ធនាគារ បានធ្វើការអប់រំកែប្រែ ស្តារនីតិសម្បទា ដោយពិនិត្យលើចំណេះដឹង មានសៀវភៅតម្កល់ទុក ក្នុងបណ្តាល័យ ឯកសារ សម្រាប់ជនជាប់ឃុំចូលអាន និងខ្ចីសៀវភៅ យកទៅអាន មានបង្រៀនអក្ខរកម្ម បង្រៀនអំពីបញ្ហាផ្ទៃក្នុង ដល់ជនជាប់ឃុំរៀនធម៌ សូត្រធម៌រៀងរាល់ថ្ងៃសីល ថ្វាយបង្គំអធិដ្ឋាន នៅវិហារយេស៊ូ លេងកីឡា ហាត់ប្រាណជារៀងរាល់ព្រឹក និងពិនិត្យលើចំណេះដឹង ជំនាញរបស់ទណ្ឌិតនីមួយៗ ដើម្បីធ្វើការ បណ្តុះបណ្តាល មុខជំនាញវិជ្ជាជីវៈ ដូចជាការថែទាំអគារ បន្ទប់ឃុំឃាំង ការងារសិប្បកម្ម តុ ទូ កៅអី និងបានសហការ ជាមួយមជ្ឈមណ្ឌល បណ្តុះបណ្តាល វិជ្ជាជីវៈខេត្ត បើកវគ្គបណ្តុះបណ្តាលជំនាញ ជួយសជុលម៉ាស៊ីនត្រជាក់ ជំនាញជួសជុលម៉ូតូ ជំនាញកាត់សក់ ជំនាញកាត់ដេ ជំនាញអគ្គិសនី ជំនាញកំព្យូរទ័រ និងបានចែក វិញ្ញាបនបត្រ បញ្ជាក់ការ សិក្សាផងដែរ។

លោកបញ្ជាក់យ៉ាងដូច្នេះ ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ អំពីតួនាទី និងភារកិច្ច របស់គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម និងការអនុវត្ត បទដ្ឋាន សិទ្ធិមនុស្ស អន្តរជាតិ នៅសាលប្រជុំ សាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ
ក្រោមវត្តមាន លោកនុត សាអាន ប្រធានគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួម ពី លោក អនុប្រធានសមាជិក ប្រធានលេខាធិការដ្ឋាន មន្ត្រីលេខាធិការជាតិប្រឆាំងទារុណកម្ម លោក លោកស្រី ក្រុមប្រឹក្សាខេត្ត ស្នងការ ស្នងការរង មេបញ្ជាការកងរាជអវុធហត្ថខេត្ត តំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អង្គការសង្គមស៊ីវិល ពន្ធនាគារខេត្ត តំណាងឯកអយ្យការ និងអស់លោក លោកស្រី ជាសមាជិក សមាជិកា ជាច្រើនរូបទៀត។

លោក នុត សាអាន បានថ្លែងថា គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម ជាអង្គភាពថ្មី ទើបបង្កើតឡើង មានភារកិច្ចស្នូល ក្នុងការពង្រឹង ការការពាជន ទាំងឡាយ ដែលត្រូវបានដកហូតសេរីភាព ឲ្យរួចផុតពីការធ្វើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតៗ ដែលជាអំពើឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប ស្របតាមច្បាប់ជាតិ និងអន្តរជាតិជាធរមាន ។

ជាការឆ្លើយតបទៅ នឹងគោលបំណងនេះ គណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម (គ.ជ.ប.ទ) និងការិយាល័យ ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា បានសហការ និងឯកភាពគ្នាធ្វើការ ផ្សព្វផ្សាយ នៅយន្តការជាតិ និងអន្តរជាតិស្តីពីការបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម បទដ្ឋានអន្តរជាតិ ទាក់ទងនឹងការប្រព្រឹត្ត មកលើជន ដែលត្រូវបានដកហូតសេរីភាព និងតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិ ប្រឆាំង ទារុណកម្ម ។

លោក ប្រធាន ក៏បានបញ្ជាក់ដែរថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ គ.ជ.ប.ទ និងបទដ្ឋានអន្តរ ជាតិពាក់ព័ន្ធ នឹងការប្រឆាំងអំពើ ទារុណកម្ម ដល់មន្ត្រីនគរបាលយុត្តិធម៌ អាជ្ញាធរមាន សមត្ថកិច្ច ពាក់ព័ន្ធនៅទីឃុំឃាំង ជនដែលអាច ឬត្រូវដកហូតសេរីភាព និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្រោមសមត្ថកិច្ច របស់ខ្លួន ដោយសេក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិមនុស្ស ប្រកបដោយការ ទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,753 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,457,714 នាក់