ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលស្រុកបន្ទាយស្រី៖ ច្បាប់គឺជាច្បាប់! រាល់ការទន្ទ្រាន វាទទីខុសច្បាប់ ទាំងឡាយ ដាច់ខាត ត្រូវតែបង្ក្រាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 02:06 ល្ងាច អ្នកអាន 1675

ខេត្តសៀមរាប៖លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានអះអាងថា
ច្បាប់គឺជាច្បាប់! រាល់ការរំលោភបំពានទន្ទ្រាន វាទទីខុសច្បាប់ ទាំងឡាយ ដាច់ខាតត្រូវតែបង្ក្រាប ទោះបីជាវាធ្វើឡើងដោយបុគ្គលណាក៏ដោយ។ ការកែនគ្នាយកចំនួនមនុស្ស ច្រើនមកតវ៉ា មិនអាចធ្វើឲ្យភាពខុសច្បាប់ ក្លាយជាទៅត្រូវច្បាប់បានឡើយ ហើយបុគ្គលទាំងនោះនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់។
លោកអះអាងយ៉ាងដូច្នេះ នៅព្រឹកមិញនេះ នាពេលចូលរួម រុះរើ សំណង់ខុសច្បាប់ ដែលទើបតែ សាងសង់ថ្មីៗ និងរោងអនាធិបតេយ្យ គ្មានមនុស្ស រស់នៅចំនួន៤៩ខ្នង ត្រូវបានរុះរើចេញ ពីតាមដងផ្លូវឡើង ទៅជើងភ្នំគូលែន ដែលជាតំបន់ គម្របព្រៃឈើ/ឧទ្យានជាតិ និងជាដីសាធារណៈរបស់រដ្ឋ។
បើតាមឃឹម ហ្វីណង់ បានបញ្ជាក់ថា ការចុះរុះរើនេះ ក្រោយពីមានការចុះទៅផ្អាក ការសាងសង់ សំណង់ខុសច្បាប់ថ្មី ទាំងនោះចំនួន២លើកកន្លង។ ដូច្នេះរដ្ឋបាលស្រុក បានសម្រេចចុះប្រតិបត្តិការរុះរើ ក្រោមការដឹកនាំរបស់លោក រៀម ចន្ទមុនី ព្រះរាជអាជ្ញារងតំណាង អយ្យការអមសាលាដំបូង ខេត្តសៀមរាប និងរូបខ្ញុំបាទផ្ទាល់ ដោយមានការសហការរវាងកំលាំងគណៈបញ្ជាការឯកភាពស្រុក និងកំលាំងគណៈបញ្ជាការឯកភាពខេត្ត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,541 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,372 នាក់