ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ពិនិត្យ ករណី បាក់ស្រុតដី ច្រាំងទន្លេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 03:22 ល្ងាច អ្នកអាន 402

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក ខ្លូត ផន ប្រធាន ក្រុមក្រុមប្រឹក្សា ខេត្ត នៅព្រឹកមិញ បាន ដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធ រួម នឹង អាជ្ញាធរ ក្រុង អញ្ជើញ ចុះ ពិនិត្យ ស្ថានភាព បាក់ ស្រុត ដី ច្រាំងទន្លេ មួយ កន្លែង ដែល មាន ប្រវែង ប្រមាណ ជា ១០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិត នៅ ក្រោយ ប៉ុស្តិ៍ នគរបាល រដ្ឋបាល សង្កាត់ កំពង់ចាម ក្រុង កំពង់ចាម បណ្តាល ឲ្យ ប៉ះពាល់ ដល់ អគារ ប៉ុស្តិ៍ រដ្ឋបាល នេះ ផងដែរ ។ 

ជាមួយ នឹង ការ ចុះពិនិត្យ ស្ថានភាព នៃ ការ បាក់ ស្រុត ដី ច្រាំងទន្លេ ដោយ កត្តា គ្រោះ ធម្មជាតិ នេះដែរ លោកអ៊ុន ចាន់ដា ក៏បានដាក់ ចេញ នូវ ផែនការ ឲ្យ មន្ត្រី ជំនាញ ពាក់ព័ន្ធ ត្រូវ យក ចិត្ត ទុកដាក់ ក្នុង ការ ចុះ ធ្វើ ការ សិក្សា ស្រាវជ្រាវ ដើម្បី ឈាន ទៅ ដល់ បង្កើត ផែនការ ដោះស្រាយ បញ្ហា ចំពោះ មុខ ឲ្យ ទាន់ពេលវេលា ផងដែរ ។
នៅព្រឹកមិញនេះដែរ អភិបាលខេត្ត និង ប្រធានក្រុម ក្រុមប្រឹក្សាខេត្ត បានអមដំណើរ លោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា អញ្ជើញចុះពិនិត្យគម្រោងកែលំអរសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់សាលាឡាងចាស់ ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដើម្បី ធ្វើ ការពិនិត្យ ទីតាំង ត្រៀម រៀបចំ ពិធី សម្ពោធ ដាក់ ឲ្យ ប្រើប្រាស់ ជាផ្លូវការ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆាប់ៗ ខាងមុខនេះ ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,709 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,540 នាក់