ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មិត្តអ្នកអាន៖ តើអាជ្ញាធរជាតិអប្សរា រៀនបច្ចេកទេស មកពីណា? ធ្វើផ្លូវឆាប់ខូច ជួសជុល យកដីក្រហម មកប៉ះ?

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 01:56 ល្ងាច អ្នកអាន 1873

ខេត្តសៀមរាប៖មជ្ឃដ្ឋាននានា មានការងើងឆ្ងល់ថា តើអាជ្ញាធរជាតិអប្សរា បានរៀនបច្ចេកទេស មកពីខាងណា? បានធ្វើផ្លូវឆាប់ខូចហើយ ពេលជួសជុលវិញ យកដីគ្រួសក្រហម មកប៉ះ ជង្ហុកនោះបែបនេះ?

ជាកស្ដែងផ្លូវមួយខ្សែ ចាប់ពីចំណុចស្វាយធំ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅរង្វង់មូលព្រៃគុយ ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង បន្តទៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ដែលដើមឡើយ ផ្លូវមួយខ្សែនេះ ជាផ្លូវកសាងមិត្តភាពខ្មែរកូរ៉េ។ ក្រោយមកដោយសារតែផ្លូវនេះ មានរថយន្តធំៗដឹកដី ដឹកខ្សាច់ ថ្ម ធ្វើចរាចណ៍ បើកឆ្លងកាត់ ជារៀងរាល់ថ្ងៃ បណ្ដាលឲ្យផ្លូវមួយនេះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រោយពីមានការខូចបែបនេះ នៅមុនបុណ្យភ្ជុំបិណ្យ ក្នុងឆ្នាំ២០១៩នេះ ដែលទើបកន្លងហួសថ្មីៗនេះ គេឃើញមានការជួសជុល ធ្វើថ្មី ដោយការចាក់កៅស៊ូ ផងដែរ។ ប៉ុន្តែមិនទាន់បានប៉ុន្មានថ្ងៃផង ការជួសជុល ធ្វើផ្លូវនេះ បានរងការខូចខាត ជាបណ្ដើរៗទៅវិញ គួឲ្យសោកស្ដាយ យ៉ាងខ្លាំង។

ប្រជាពលរដ្ឋ ធ្វើដំណើរ តាមដងផ្លូវនេះ បានលើកឡើងថា ផ្លូវនេះឃើញទើបតែធ្វើសោះ បែជាខូចទៅវិញ ទៅហើយ។ ចំណែការជួសជុល ជង្ហុកក្រឡុកនោះ ពួកគាត់សង្កេតឃើញថា យកដីគ្រួសក្រហម ទៅប៉ះ តើការជួសជុល របៀបនេះ ជាបច្ចេកទេស រៀនមកពីខាងណាដែរ? ហេហេ ។

មជ្ឍដ្ឋានានាបានលើកឡើងទៀតថា ការធ្វើផ្លូវ នានា ដែលគ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា ហាកបី ការធ្វើនោះ មិនមានគុណភាព តល់តែសោះ ធ្វើពីមុខ ខូចខាងក្រោយ ឬអាចនិយាយបានថា ចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ ស៊ីស្ដើង ទើបឆាប់ខូចយ៉ាងដូច្នេះ ដែលជាហេតុនាំឲ្យ មានការខាតបង់ ថវិកាជាតិ រាប់លានរៀល ក្នុងមួយគម្រោងៗ ដោយសារតែការធ្វើមិនមាន គុណភាព នោះ។ នៅមាន ផ្លូវផ្សេងៗទៀត ក៏ធ្វើឬជួសជុល គ្មានគុណភាពដែរ។

ដូច្នេះមហាជន មានការអំពាវនាវ ដល់ថ្នាក់ដឹកនាំ ជាពិសេស ក្រសួងពាក់ព័ន្ធ គួរតែបញ្ជូនក្រុមអធិការកិច្ច បើកការស៊ើបអង្កេត ទៅលើអាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធ ការផ្ដល់គម្រោងធ្វើផ្លូវ នានា នៅខេត្តសៀមរាប ដែល អាចមានបង្កប់អំពើពុករលួយ ក្នុងគម្រោង។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃនេះ គេសង្កេតឃើញ មានរថយន្តរាប់សិបគ្រឿង បានសម្រុកដឹកជញ្ជូនដី ថ្ម ខ្សាច់ បើកមកពីប៉ែកខាងលើ នៃស្រុកបន្ទាយស្រី ចូលមកក្រុងសៀមរាប ជាហេតុអាចបណ្ដាលឲ្យផ្លូវមួយនេះ កាន់តែខូចទៅៗ ខណ:ផ្លូវនេះ គេធ្លាប់ដាក់កុងត្រូល ហាមរថយន្តធំធ្ងន់ ឆ្លងកាត់។

ជុំវិញការរិ:គន់ខាងលើ នេះ បណ្ដាញសារព័ត៌មាន (សៀមរាប ប៉ុស្ដិ៍) នៅមិនទាន់ទទួលបានការបកស្រាយ ពីអាជ្ញាធរជាតិអប្សរា នៅឡើយទេ នៅរសៀលថ្ងៃនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,565 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,396 នាក់