ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខេត្តកំពង់ធំ សាងសង់សួន.រូបសំណាក ដាវដែកកំពង់ស្វាយ ត្រង់ទីតាំងច្រមុះជ្រូក ផ្លូវបំបែក ទៅព្រះវិហារ និង សៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 03:00 ល្ងាច អ្នកអាន 418

ខេត្តកំពង់ធំ៖អភិបាលខេត្តកំពង់ធំ លោកសុខ លូ

នៅព្រឹកមិញ បានអញ្ជើញជាវត្តមាន ក្នុងពិធីក្រុងពាលីសាងសង់សួននិងរូបសំណាកដាវដែកកំពង់ស្វាយ នៅត្រង់ទីតាំងច្រមុះជ្រូក ផ្លូវបំបែកទៅខេត្តព្រះវិហារនិងខេត្តសៀមរាប។ ដោយមានការចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ។
លោកសុខ លូ អភិបាលខេត្ត បានលើកឡើងថា

ដាវអើយដាវដែក ដាវល្អចម្លែក ដាវដែកកំពង់ស្វាយ ផ្លែកេរ្តិពីឪពុក ស្រោមកេរ្តិ៍ពីម្តាយ ដាវដែកកំពង់ស្វាយ កំចាយអស់មារសត្រូវ ....
🌸🌸សួននិងរូបសំណាកដាវដែកកំពង់ស្វាយ នឹងលេចចេញជារូបរាងឆាប់ៗនេះ នៅត្រង់ទីតាំងច្រមុះជ្រូក ផ្លូវបំបែកទៅព្រះវិហារនិងសៀមរាប🌸🌸
❤❤❤ដាវដែក-ដាវដែកកំពង់ស្វាយ❤❤❤។សូមបញ្ជាក់ថា ខេត្តកំពង់ធំ ដែលមានលោកសុខ លូ ជាអភិបាលខេត្ត ប្រជាពលរដ្ឋ បានសង្កេតឃើញថា មានការរីកចម្រើន លើគ្រប់វិស័យ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,433 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,264 នាក់