ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថ្ងៃអាទិត្យនេះ អភិបាលខេត្តកំពង់ចាម ឆ្លៀត ចុះសួរសុខទុក្ខ អាជីវករ ផ្សារបឹងកុក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 04:00 ល្ងាច អ្នកអាន 294

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា នៅព្រឹកថ្ងៃ១៧ខែវិច្ឆិកាឆ្នាំ២០១៩ ត្រូវនឹងថ្ងៃអាទិត្យ នេះ បានឆ្លៀតចុះសាកសួរសុខទុក្ខ បងប្អូនអាជីវករ លក់ដូរនៅផ្សារបឹងកុក។
លោកអ៊ុន ចាន់ដា អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ បាន អញ្ជើញ ចុះ ជួប សំណេះសំណាល និង ពិនិត្យ ស្ថានភាព នៃ ការ លក់ដូរ របស់បងប្អូន អាជីវករ នៅផ្សារបឹងកុក ក្រុងកំពង់ចាម ព្រមទាំងបាន សម្រេច ផ្ដល់ការ សាងសង់ ដំបូលថ្មី បំពេញបន្ថែម នៅកន្លែង មិនទាន់មាន ដើម្បី បង្ក លក្ខណៈ ងាយស្រួល ដល់ការ លក់ដូរ ប្រចាំថ្ងៃ របស់បងប្អូន ប្រជាពលរដ្ឋ។ ក្នុងន័យនេះ អាជីវករ មានការ ត្រេកអរ សប្បាយ រីករាយ ដែលមានថ្នាក់ដឹកនាំគិតគូរ សុខទុក្ខ របស់ពួកគាត់។

សូមបញ្ជាក់ថា ផ្សារបឹងកុក គឺ គ្រប់គ្រងដោយគណៈអាជីវករផ្សារ ដែលបានបោះឆ្នោតជ្រើសរើសកន្លងមក ។ ការគ្រប់គ្រងផ្សារ មានសណ្តាប់ធ្នាប់ អនាម័យ ទារថ្លៃភាស៊ីប្រកប ដោយ រីកចម្រើន និង អភិវឌ្ឍន៍ ចំណូលដែលបានមកពីការការប្រមូលភាស៊ី ត្រូវយកទៅជួសជុល កសាង រៀបចំ សណ្តាប់ធ្នាប់ ក្នុងផ្សារកាន់តែល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្តរបស់ គណៈ អាជីវករ ចំពោះការយកពន្ធដា គឺខាងសាលាក្រុង លែងទទួលយកទៀតផង ដោយអនុគ្រោះ ទៅឲ្យគណៈអាជីវករ ដោះស្រាយ យកថវិកាទាំងអស់នោះ ទៅធ្វើកសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ផងដែរ ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,259 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,090 នាក់