ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ល្ងាចមិញ រថយន្តដឹកអេតចាយ បុកបុរសម្នាក់ នៅស្រុកសូទ្រនិគម បណ្ដាលឲ្យ ស្លាប់ភ្លាមៗ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 09:31 ល្ងាច អ្នកអាន 1105

ខេត្តសៀមរាប៖បុរសម្នាក់ ត្រូវបានរថយន្តធុនធំមួយ គ្រឿងបុក បណ្ដាលឲ្យស្លាប់ ភ្លាមៗ នៅកន្លែងកើតហេតុ។
សមត្ថកិច្ចស្រុកសូទ្រនិគម បានរាយការណ៍ វេលាម៉ោង១៩និង១៥នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប លើដងផ្លូវជាតិលេខ៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តម៉ាក HYunDAl ពណ៌ស ទ្រុងពណ៌ខៀវ(ភ្លៅប្រាំ) ពាក់ស្លាកលេខកំពង់ចាម 3A6928 (ដឹកអេតចាយ) បើកបុកមនុស្សដើរឆ្លងផ្លូវ ក្នុងទិដៅពីលិច ទៅកើត បណ្ដាលឲ្យស្លាប់។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។
ជនរងគ្រោះ ឈ្មោះសំ ចាន់រឿន ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិធ្នង់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
បច្ចុប្បន្ន សាកសព ប្រគល់ឲ្យ ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្ត រក្សាទុកកន្លែងប៉ូលិសស្រុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,774 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,457,735 នាក់