ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ដកបញ្ឃរជើង ប៉ូលិសចរាចណ៍ ជើងទឹក ខេត្តសៀមរាប ម្នាក់ ក្រោយបាញ់ រំសាយកំហឹង ជាង១០គ្រប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 01:42 ល្ងាច អ្នកអាន 807

ខេត្តសៀមរាប៖មន្ត្រីនគរបាល ចរាចណ៍ ជើងទឹក នៃស្នងការ នគរបាល ខេត្តសៀមរាប ម្នាក់ត្រូវបាន ថ្នាក់លើ សម្រេច ដកបញ្ឍរជើង និងដាក់វិន័យ បន្ទាប់ពីបានសាកសួរ ពាក់ព័ន្ធ ករណីបាញ់បោះ សេរីជាង១០គ្រាប់។
។ នេះបើតាមមន្ត្រីនគរបាល ខេត្តសៀមរាប បានថ្លែងប្រាប់ នៅព្រឹកមិញ។

មន្ត្រីនគរបាល បានបង្ហើបប្រាប់ បណ្ដាញសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ យ៉ាងដូច្នេះថា៖
ពេលនេះ មន្ត្រី ដែល ប្រព្រឹត្តខុស នឹងវិន័យ កងកម្លាំង នគរបាលជាតិ ខាងលើ ត្រូវផ្អាក ការងារ បណ្តោះ អាសន្ន និង យកមក អនុវត្តវិន័យ នៅការិយាល័យ បុគ្គលិក នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ។ ហើយការិយា ល័យ បុគ្គលិក កំពុង រៀបចំ របាយការណ៍ អនុវត្តវិន័យ ចំពោះ មន្ត្រីរូបនេះ ជូនទៅ លោកស្នងការ ក៏ដូចជាជូ នទៅ ឯ.ឧ អគ្គ ស្នងការ នគរបាលជាតិ ដើម្បីអនុវត្តន៍ តាមវិន័យ របស់កងកម្លាំង នគរបាលជាតិ លេខ ០០៦

សូមបញ្ជាក់ថា ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី ១៧ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង ១៨និង៤៥ល្ងាច ចំណុច ផែរបណ្តែតទឹក របស់ ការិយាល័យចរាចរណ៍ ផ្លូវទឹក ត្រង់ចំណុច ខាងត្បូងក្បាលកន្ធីគម ១០០ម៉ែត្រស្ថិតនៅក្នុងភូមិទី៥ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីនគរបាល រូបនោះ ឈ្មោះ ជា ប៊ុនវី ភេទប្រុសអាយុ ៤៩ឆ្នាំ មានទីលំនៅភូមិទី ៥ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ស្រវឹងស្រា បានយកកាំភ្លើង AK47 បាញ់បោះសេរី អស់ប្រម៉ានជាង១០គ្រាប់។

យោងតាមរបាយការណ៍ នគរបាល បានឲ្យដឹងថា ក្រោយពីបានសាកសួរបំភ្លឺឈ្មោះ ជា ប៊ុនវី ភេទប្រុសអាយុ ៤៩ឆ្នាំ មានទីលំនៅភូមិទី ៥ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ នគរបាលចរាចរផ្លូវទឹក ដូចខាងក្រោម %
ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង ១៧និង០០នាទីឈ្មោះ ជា ប៊ុនវី បានបើកការណូត ចេញពីហូបការ នៅភូមិទី៧ (ភូមិបណ្តែតទឹកវៀតណាម) ត្រឡប់មកកំពង់ផែ ក្រុមហ៊ុនស៊ូជីង ដោយមានគ្នាប្រហែល១០នាក់។ ពេលដឹកពួកគាត់ដល់គោកហើយ ឈ្មោះជា ប៊ុនវី បានបើកការណូត នោះទៅទិញ ទឹកសុទ្ធ០១កាដុង ដោយចត កាណូត នៅខាងក្រោយស្តង់ត្រី។ ពេលទិញទឹកសុទ្ធ បានហើយ ឈ្មោះ ជា ប៊ុនវី បានចុះសំដៅ ទៅការណូត តែបាត់សោរការណូត រកមិនឃើញ ហើយត្រូវវេនយាមទៀត ក៏សម្រេចចិត្ត អ៊ុកាណូតនោះ ទៅផែរ ការិយាល័យ ដោយមានប្រវ៉ែង១៥០០ម៉ែត្រពីស្តង់ត្រី។ ពេលខ្ញុំ កំពុងអ៊ុទូក ម្នាក់ឯង ជិតដល់ ផែរ ហើយ ស្រាប់តែឃើញឈ្មោះ គឹម សៅ ជាមន្រ្តី ជាមួយគ្នា និងម្នាក់ទៀត មិនស្គាល់ឈ្មោះ បានសណ្តោង ការណូត ខ្ញុំទៅផែរ ការិយាល័យ ។
ពេលដល់ផែរមានគ្នា០៣នាក់
១_ លោក វរសេនីយ៍ទោ នឿប ថង ( នាយរងការិយាល័យ)
២_ លោក គឹម សៅ (មន្រ្តី)
៣_ រូបខ្ញុំបាទ ( ជា ប៊ុនវី)

របាយការណ៍បន្តថា ពេលទៅដល់ ផែរការិយាល័យ អ្នកដែលមិនស្គាល់នោះ គាត់បើកការណូត ចេញទៅហើយ ដោយខ្ញុំមានទំនាស់ពាក្យ សម្ដី បន្តិច ជាមួយឈ្មោះគឹម សៅ ផង ហើយស្រវឹងស្រាផង ស្រាប់តែឃើញ កាំភ្លើង នៅលើ ការណូតនោះស្រាប់ ឈ្មោះ ជា ប៊ុនវី បានយកកាំភ្លើង AK47នោះ បាញ់ឡើង ទៅលើ តែមិនដឹងអស់ប៉ុន្មាន គ្រាប់ទេ គឺនៅវេលាម៉ោង ១៨និង៤៥នាទីល្ងាច។ ក្រោយបាញ់រួចឈ្មោះ នឿប ថង បានយកកាំភ្លើងនោះ ទុកបាត់ទៅ ។ ចំណែកឈ្មោះ ជា ប៊ុនវី ដែលជាអ្នកបាញ់នោះក៏ចងអង្រឹងដេកបាត់ទៅ។

ទោះយ៉ាងករណីបាញ់បោះសេរីនេះ សមត្ថកិច្ច បានបញ្ជាក់ថា មិនបណ្ដាលឲ្យនរណា រងរបួសនោះទេ។ ជុំវិញ ករណីនេះ មជ្ឍដ្ឋាននានា កំពុងតែរងចាំមើល ចំណាត់ការរបស់ថ្នាក់លើ តើអាចដកស័ក្ក លុបឈ្មោះ មន្ត្រីដែលបាន ប្រព្រឹត្ត ខាងលើ ចេញពីក្របខ័ណ្ឌនគរបាលជាតិ ដែរឬយ៉ាងណា? ហើយអាចមានទោស កម្រិតណាដែរ? ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,589 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,420 នាក់