ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទីម័រខាងកើត សរសើរ កម្ពុជាថា មានការ រីកចម្រើន ដ៏អស្ចារ្យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 05:05 ល្ងាច អ្នកអាន 252

ភ្នំពេញ៖លោក ខេរ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) អតីតប្រធានាធិបតីទីម័រខាងកើត បានកោតសរសើរ ពីការរីកចម្រើន របស់កម្ពុជាសឹងមិនគួរអោយជឿ ព្រោះលោកធ្លាប់បានមកកាន់ កម្ពុជាជា ច្រើនលើកហើយ ហើយពេលនេះ បានសង្កេតឃើញថា កម្ពុជាមានការរីកចម្រើនដ៏អស្ចារ្យ។ លោក បានបន្ថែមថា សន្តិភាពនៅកម្ពុជាគឺជាសន្តិភាពពិត ដែលជាគំរូដ៏ល្អ សម្រាប់ប្រទេសដទៃទៀត នៅទូទាំងពិភពលោក។

លោកអតីតប្រធានាធិបតីទីម័រខាងកើត ថ្លែងកោតសរសើរ យ៉ាងដូច្នេះ នាពេលបាន ជួបពិភាក្សាការងារ ជាមួយ
សម្តេច តេជោ ហ៊ុន សែន នា ព្រឹកមិញ នៅវិមានសន្តិភាព។

លោកKay Rala Xanana Gusmao បានបញ្ជាក់ថា លោក ជាបេសកជនពិសេស មួយរូប នៃក្រុម G7+ ហើយនៅដើមឆ្នាំ២០២០ខាងមុខនេះ នឹងមានកិច្ចប្រជុំជាន់ខ្ពស់ នៅប្រទេសរូវ៉ាន់ដា ទ្វីបអាហ្វ្រិក។ លោកបន្តថា ទិដ្ឋភាពនៅអាហ្វ្រិក និងនៅអាស៊ីប៉ាស៊ីហ្វិក មានការខុសគ្នាច្រើន។ លោកបន្តថា ប្រទេសតំបន់អាហ្វ្រិក ពិតជាត្រូវការជំនួយ ក្នុងការបង្រួបបង្រួម ប្រទេសក្នុងតំបន់ ពីប្រទេសនានា ជាច្រើនជាពិសេស ពីប្រទេសកម្ពុជា តែម្តងដែលបានឆ្លងកាត់ របបគ្រប់គ្រងប្រទេស ជាច្រើនជំនាន់ រហូតមាន សន្តិភាព និងការរីកចម្រើន មកដល់សព្វថ្ងៃនេះ។

នៅក្នុងជំនួបនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា កន្លងមកកម្ពុជា បានខិតខំប្រឹងប្រែង ជួយដល់ប្រទេសទីម័រខាងកើត ដើម្បីក្លាយ ជាសមាជិកសមាគមអាស៊ាន ហើយសម្តេចសង្ឃឹមថា នៅឆ្នាំ២០២០ខាងមុខនេះ ក្នុងឱកាសប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសទីម័រខាងកើត អាចនឹងក្លាយជាសមាជិកថ្មី មួយទៀតរបស់អាស៊ាន។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានបន្តថា កម្ពុជា អាចជួយទីម័រខាងកើតក្នុងការកសាងសមត្ថភាព ដើម្បីឲ្យទីម័រខាងកើត ក្លាយជាសមាជិក នៃអង្គការពាណិជ្ជកម្ម ពិភពលោកនាថ្ងៃអនាគតខាងមុខនេះ។
ពាក់ព័ន្ធនឹងកិច្ចប្រជុំ ឆ្នាំ២០២០ នៅរូវ៉ាន់ដា នោះ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា នៅពេលមានការអញ្ជើញជាផ្លូវការ សម្តេចនឹងពិចារណា ចូលរួមចែករំលែក ពីបទពិសោធន៍ របស់កម្ពុជា ហើយកម្ពុជា ក៏អាចរៀនសូត្រ ពីបណ្តាប្រទេសផ្សេងៗទៀត ផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី អាចនឹងភ្ជាប់ទស្សនកិច្ចផ្លូវការ នៅប្រទេសរ៉ូវ៉ាន់ដា ក្នុងពេលអញ្ជើញ ទៅចូលរួមកិច្ចប្រជុំកំពូលខាងលើផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,475 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,306 នាក់