ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន៖ ការទទួលបានងារជា “ បណ្ឌិត” តែគ្មានចំណេះដឹង និងសមត្ថភាពពិតប្រាកដ គឺជាក្តីបារម្ភ ដ៏ធំបំផុត របស់ប្រទេសជាតិ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 01:00 ល្ងាច អ្នកអាន 308

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ ព្រឹកមិញ នៅក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ “អគារឥន្ទ្រទេវី” របស់រាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍បង្ហាញអំពីក្តីបារម្ភទៅលើចំនួនបេក្ខជនជា”បណ្ឌិត”ដែលមានច្រើនហួស សរុបទាំងចាស់ និងថ្មី មានប្រមាណជាង ៦០០ នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា អាចចាត់ថាជាប្រទេសដែលមានចំនួន “ បណ្ឌិត” ច្រើនជាងគេនៅលើពិភពលោក បើប្រៀបធៀបនឹងចំនួនអត្រាប្រជាពលរដ្ឋ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ការទទួលបានងារជា “ បណ្ឌិត” តែគ្មានចំណេះដឹង និងសមត្ថភាពពិតប្រាកដ គឺជាក្តីបារម្ភដ៏ធំបំផុតរបស់ប្រទេសជាតិ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោក៏បានមានសប្រសាសន៍ចំពោះអ្នកដែលគ្មានសញ្ញាបត្របណ្ឌិត តែបានខិតខំសិក្សាស្រាវជ្រាវដើម្បីទទួលបាននូវបទពិសោធន៍ និងចំណេះដឹងពិតប្រាកដបន្ថែម គឺត្រូវមានការទទួលស្គាល់ និងលើកទឹកចិត្ត។

ដើម្បីពង្រឹងគុណភាពកម្រិត “បណ្ឌិត” សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមប្រឹក្សារាជបណ្ឌិត្យសភាត្រូវតែត្រួតពិនិត្យឲ្យបានច្បាស់លាស់នូវគុណភាពបេក្ខជនដែលត្រូវបញ្ចប់ថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា។ ចំពោះអ្នកណែនាំនិក្ខេបបទត្រូវមានសមត្ថភាពនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់មុននឹងក្លាយជាអ្នកណែនាំធ្វើនិក្ខេបទដល់បក្ខជននីមួយៗ។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានស្នើឲ្យរាជបណ្ឌិត្យសភាត្រូវតែពង្រឹង និងបង្កើនសមត្ថភាពចំពោះក្រុមប្រឹក្សាការពារនិក្ខេបបទ ហើយត្រូវពង្រឹងគុណភាពនៃការបោះឆ្នោតជាសំងាត់ដើម្បីធានាថា បេក្ខជននីមួយៗពិតជាមានចំណេះដឹង និងសមត្ថភាពច្បាស់លាស់ អាចជាប់និងក្លាយជា “ បណ្ឌិត” បានពិតប្រាកដមែន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,647 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,608 នាក់