ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចតេជោ គាំទ្រនិងជំរុញឲ្យ រៀបចំបកប្រែឯកសារសំខាន់ៗ ពីបរទេស ជាខេមរភាសារ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 01:08 ល្ងាច អ្នកអាន 204

 ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ភោធ “អគារឥន្ទ្រទេវី” របស់រាជបណ្ឌិត្យសភាកម្ពុជា នៅពីព្រឹកមិញ បានគាំទ្រលើកទឹកចិត្ត និងជំរុញឲ្យរាជបណ្ឌិត្យសភាព កម្ពុជារៀបចំបណ្ណាល័យ អោយមាននឹងធនធានសៀវភៅសិក្សាស្រាវជ្រាវអោយបានគ្រប់គ្រាន់នៅទីតាំងអគារថ្មី “ខេមរវិទូ” សម្រាប់ឲ្យក្មួយៗសិស្សនិស្សិត បញ្ញាវន្ត និងអ្នកចូលចិត្តសិក្សាស្រាវជ្រាវ អាចមកសិក្សាស្រាវជ្រាវ នៅទីកន្លែងនេះបាន។
នាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ធ្វើការរៀបចំក្រុមការងារអ្នកបកប្រែ ឯកសារនានា ពីបរទេស ទៅជាខេមភាសារ ដើម្បីបោះពុម្ភទុក សម្រាប់ដាក់នៅរាជបណ្ឌិត្យសភាកម្ពុជា និងនៅតាមបណ្ណាល័យនានា ដើម្បីផ្តល់ជាទន់ដល់ក្មួយៗក្នុងការសិក្សាស្រាវជ្រាវ។

សម្តេច ហ៊ុន សែន សង្ឃឹមថា នៅពេលដែលយើងបានរៀបចំឯកសារបកប្រែ រួចរាល់ហើយ គឺនឹងក្លាយទៅជាបណ្តុំ នៃការសិក្សាស្រាវជ្រាវ ដើម្បីផ្តល់ភាពងាយស្រួល ជួយដល់ក្មួយៗ សិស្សានុសិស្ស បញ្ញាវន្ត និងអ្នកសិក្សាប្រើប្រាស់បានគ្រប់គ្រាន់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,416 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,377 នាក់