ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាល ក្រុងសៀមរាប សម្ពោធអគារសិក្សា សាលាមត្តេយ្យ វត្តព្រិន្ទ ១ខ្នង៤បន្ទប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 02:18 ល្ងាច អ្នកអាន 273

ខេត្តសៀមរាប៖លោក នួន ពុទ្ធារ៉ា អភិបាល ក្រុងសៀមរាប និងមន្ត្រីអាជ្ញាធរ មូលដ្ឋាន នៅព្រឹកមិញ នេះ បានអញ្ជើញ សម្ពោធ អគារសិក្សាសាលាមត្តេយ្យ វត្តព្រិន ១ខ្នង មាន៤បន្ទប់។
លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា ទីធ្លាសាលារៀននេះ ព្រះចៅអធិការវត្តព្រិន ផ្តល់ឲ្យ ចំណែកសំណង់ សាលា ទាំងមូល ជាការបរិច្ចាគ របស់សប្បុរសជន ប្រជាពលរដ្ឋ ក្នុងស្កាត់ជ្រាវ ដែលចំណាយថវិកាសរុប ចំនួន៦២១៥០ ដុល្លារ។ បច្ចុប្បន្ន នេះ មានសិស្ស បានមកចុះឈ្មោះចូលរៀន ចំនួន១៥០នាក់ មកពី ៣ភូមិក្នុងសង្កាត់ជ្រាវ។
នាឱកាសនោះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ បំផុត
ចំពោះ សប្បុរសជន ទាំងអស់ ដែលបានចំណាយ ថវិកា ផ្ទាល់ខ្លួន បង្ហាញពីការសាមគ្គី និងចូលរួមទាំងគ្នា បានបង្កើតឡើង នូវ អគារ សាលាមត្តេយ្យ រួមទាំងការ រៀបចំ ទីធ្លាសាលាទាំងមូល ផងដែរ។
លោក នួន ពុទ្ធារ៉ា បានថ្លែងបញ្ជាក់ថា អគារសិក្សា សាលាមត្តេយ្យ នេះ ជាមូលដ្ឋាន យុទ្ធសាស្រ្ត សម្រាប់ រយ:ពេលវែង ជាថ្នាលផលិតនូវ គុណភាព របស់អ្នកបន្តវេន្ត របស់យើង នូវរយ: ពេល២០ទៅ៣០ឆ្នាំ ក្រោយទៀត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,176 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,137 នាក់