ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម៖ មន្ត្រីមូលដ្ឋាន មិនត្រូវដើរតួនាទី ជាភ្នាក់ងារ របស់ស្ថាប័ន មីក្រូហិរញ្ញវត្ថុ នោះឡើយ ទោះបី ក្នុងរូបភាពណា ក៏ដោយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 03:19 ល្ងាច អ្នកអាន 248

ខេត្តកំពង់ចាម៖អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រាប់ ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមេភូមិ មិនត្រូវដើរតួនាទី ជាភ្នាក់ងារ របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ នោះឡើយ ទោះបីក្នុងរូបភាពណា ក៏ដោយ។
អភិបាលខេត្ត ក៏បាន ថ្លែងឲ្យ រដ្ឋបាលក្រុង ស្រុក ត្រូវខិតខំផ្សព្វផ្សាយណែនាំ ដល់ប្រជាពលរដ្ឋ ឲ្យ យល់ដឹងពីច្បាប់នៃការខ្ចីប្រាក់ និងកាតព្វកិច្ចសងប្រាក់ ព្រមទាំង មានការប្រុងប្រយ័ត្ន ជាប្រចាំ ចំពោះសកម្មភាព របស់ភ្នាក់ងារ សមាគម និងអង្គការមិនមែន រដ្ឋាភិបាល ដែលធ្វើសកម្មភាព មិនស្រប នឹងច្បាប់ និងមានការបោកបញ្ឆោត ប្រជាពលរដ្ឋ ដើម្បីទទួលបានកម្ចី ដោយសន្យា ផ្តល់នូវការប្រាក់ខ្ពស់ ។ល។
ការស្នើឡើងយ៉ាងដូច្នេះ ក្នុងវេទិកាពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា នៅក្នុងខេត្តកំពង់ចាម លើកទី២ នាព្រឹក មិញ នៅ សាលប្រជុំសាលា ខេត្តកំពង់ចាម៕SR 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,981 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,457,942 នាក់