ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី ផ្ដល់អគារសិក្សា សាលាបឋមសិក្សា អូរជុញ មួយខ្នង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 04:48 ព្រឹក អ្នកអាន 395

 ខេត្តព្រះវិហារ៖នាយករដ្ឋមន្ដ្រី នៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងភរិយា សម្រេចផ្តល់អគារសិក្សា មួយខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ អគារទីចាត់ការមួយ និងក្លោងទ្វារ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
ការសម្រេចផ្ដល់អគារសិក្សានេះ បន្ទាប់ពីមានព័ត៌មាន និងរូបភាពសិស្សានុសិស្ស មួយក្រុម នៃសាលាបឋមសិក្សាអូរជុញក្រាល កំរាលតង់រៀនក្រោមដើមឈើ ក៏ដោយសារពួកគេខ្វះបន្ទប់សិក្សា ហើយរូបភាពទាំងនេះត្រូវបានគេបង្ហោះ និងចែករំលែកនៅតាមបណ្ដាញសង្គម Facebook។
សាលារៀននេះ មានសិស្សសរុប ៤២៥នាក់ ក្នុងនោះសិស្សស្រី ២២៦នាក់, គ្រូ ១៤នាក់ ក្នុងនោះគ្រូមានក្របខ័ណ្ឌ ៧នាក់ គ្រូជាប់កិច្ចសន្យា ៧នាក់ ហើយមានអគារឈើ ២ខ្នង ៥បន្ទប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,311 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,499,147 នាក់