ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កម្មករម្នាក់ ចុះបេះត្រកួន រអិលជើងធ្លាក់ចូល ក្នុងស្រះ បណ្ដាលឲ្យលង់ស្លាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 12:28 ល្ងាច អ្នកអាន 1453

ខេត្តសៀមរាប៖ កម្មកម្នាក់ចុះបេះត្រកួន រអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលលង់ទឹកស្លាប់ ប៉ុន្តែគ្មានអ្នកដឹង។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិគោកត្នោត សង្កាត់គោកចក ក្រុងខេត្តសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឆម ឈឿត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិកើតហេតុ ខាងលើ។ មូលហេតុ ជនរងគ្រោះ បានចុះទៅបេះត្រកួន ហើយរអិលជើងធ្លាក់ចូលទឹកស្រះ មិនចេះហែលបណ្តាលលង់ទឹកស្លាប់តែម្តង។
ក្រោយទទួលព័ត៌មាន សមត្ថកិច្ច បានចុះទៅពិនិត្យ កន្លែងកើតហេតុនិងសាកសព ពុំឃើញមានស្លាកស្នាម អ្វីដែលពាក់ព័ន្ធ នឹង បទល្មើសឡើយ។ ក្រោយពីពិនិត្យរួច ប្រគល់ សាកសព ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,867 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,457,828 នាក់