ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រឿងអាស្រូវ ប្រធានមន្ទីរសាធារណការ ខេត្តកណ្ដាល មិនអាចបិទបាំងបានទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 01:37 ល្ងាច អ្នកអាន 272

ភ្នំពេញ៖ថ្មីៗនេះបណ្ដាញសារព័ត៌មាន ក្នុងស្រុកបានផ្សាយ ថា ការដែលលោក ម៉ឹង យូឡេង អាចរក្សាបានតំណែង ជាប្រធានមន្ទីរសាធារណការខេត្តកណ្ដាល យ៉ាងសុខស្រួល គឺដោយសារមានខ្នងបង្អែករឹងមាំ នៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន។ ទោះបីលោក ម៉ឹង យូឡេង បណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ឃុបឃិតគ្នា ជាមួយក្រុមឈ្មួញក៏ដោយ។
យោងតាមបានឲ្យដឹងថា បច្ចុប្បន្នលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល និងលោក ជួរ ឈុនឡេង អនុប្រធានមន្ទីរសាធារណការខេត្តកណ្ដាល ទទួលបន្ទុកជញ្ជីងថ្លឹងរថយន្ត នៅតែបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ធ្វើអ្វីៗតាមអំពើចិត្ត។ ចំណែកលោក សេង ឈួន ដែលជាមេជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេស សម្ងំស្ងាត់ឈឹងទុកធ្វើមិនដឹងមិនឮ អ្វីទាំងអស់។

ពាក់ព័ន្ធករណី លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល កាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩ បានចេញលិខិត មួយ ជុំវិញការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាននានា។ លិខិតរបស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បាន
បំភ្លឺថា៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល សូមជម្រាបជូននាយកសារព័ត៌មាន គេហទំព័រ
ទាំងអស់ដែលបានចុះផ្សាយពាក់ព័ន្ធការងារថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅតាមស្ថានីយថ្លឹងយានយន្ត
អចល័តក្នុងខេត្តកណ្តាលមេត្តាជ្រាបថា ចេនាសម្ពន្ធ័ នៃការគ្រប់គ្រងស្ថានីយថ្លឹងរថយន្តទាំង ៤កន្លែងក្នុងខេត្តកណ្តាល
មានដូចខាងក្រោម៖
1. គ្រប់ស្ថានីយថ្លឹងរថយន្តទាំងអស់គ្រប់គ្រងដោយផ្ទាល់ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការ
ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
2 ជញ្ជីងថ្លឹងរថយន្ត នៃស្ថានីយនីមួយៗ មានបំពាក់ Camera និងឧបករណ៍ទំនើបបញ្ជូនទិន្ន័យ ព័ត៌មាន
រថយឆ្លងកាត់ជញ្ជីងទៅមជ្ឈមណ្ឌលត្រួតពិនិត្យជាប្រចាំ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន។
3. ស្ថាឌីយឌីមួយៗ គ្រប់គ្រងដោយក្រុមការងារចំរុះ មានចំនួន ១១នាក់ ដឹកនាំដោយប្រធាន អនុប្រធាន
និងសមាជិកតែងតាំងដោយប្រកាសរបស់ ឯឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក
ជញ្ជូន គឺពួកគាត់អាចបំពេញតួនាទីភារកិច្ចក្នុងស្មារតីទទួលខុសត្រូវតាមប្រកាស អនុក្រឹត្យ និងច្បាប់។
ចំពោះខ្ញុំជាប្រធានមន្ទីរ ខ្ញុំមានភារកិច្ចទទួលខុសត្រូវជួសជុល និងថែទាំជួជាប្រចាំ ខ្ញុំមិនឆោតល្ងង់ឲ្យពួក
គេយុបឃិតគ្នាបំផ្លាញផ្លូវ ដែលខ្ញុំខិតខំធ្វើយ៉ាងលំបាកបានទេ។ ដូច្នេះការចោទប្រកាន់ថារូបខ្ញុំយុបឃិត ឬបើកដៃឲ្យ
ប្រធានស្ថានីយថ្លឹងរថយន្តប្រព្រឹត្តអំពើពុករលួយនោះជាការមិនពិតទេ។
ម្យ៉ាងទៀតការចោទប្រកាន់ថាខ្ញុំអសកម្ម និងអសមត្ថភាពយឺតយាវមិនជួសជុលផ្លូវជាតិលេខ៣ ឲ្យបានលឿន
ខ្ញុំសូមជម្រាបថា៖ ផ្លូវជាតិលេខ៣នេះ ជាគម្រោងធ្វើឲ្យប្រសើរឡើងវិញដោយពង្រីកពី ២កន្លងទៅ ៤កន្លង រាជរដ្ឋាភិបាល
បានប្រគល់ឲ្យក្រុមហ៊ុន CRA របស់ចិនអនុវត្ត មិនមែនមន្ទីរយើងខ្ញុំជាអ្នកធ្វើទេ។ មន្ទីរមានភារកិច្ចសហករជួយសម្រប
សម្រួល និងជួយផ្តល់ព័ត៌មានជូននាយកគម្រោងតែប៉ុណ្ណោះ។ ចំណកកំណាត់ផ្លូវជាតិលេខ១, ២, ៤, ៥, ៦, ៣៤, ២១A,
២១B …។ល។ និងផ្លូវខេត្តមួយចំនួនទៀតមន្ទីរយើងបានខិតខំជួសជុល និងថែទាំជាប្រចាំគ្មានថ្ងៃសម្រាកទេ សុំបីថ្ងៃបុណ្យ
ថ្ងៃសៅរ៍ អាទិត្យ ក៏ពុំបានសម្រាកដែរ ដោយធ្វើយ៉ាងណាកុំអោយមានត្រលុកសំបុកមាន់ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើ
ចរាចរណ៍បានស្រួល ហើយបានចូលរួមបោសសំអាតផ្លូវ និងរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងតាខ្មៅបាន ៦លើក និងចែកធុង
សំរាមសម្រាប់ដាក់តាមទីសាធារណៈ ចំនួន ៥០០ពុងទៀតផង។
ខ្ញុំសូមសំណូមពរ សុំលោកនាយក គ្រប់សារព័ត៌មាន គេហទំព័រ មត្តាជួយផ្សព្វផ្សាយដល់ម្ចាស់រថយន្ត
ដឹកទំនិញ សុំកុំផ្ទុកទំនិញលើសទម្ងន់កម្រិតកំណត់ សុំកុំយកថវិកាទៅសូកប៉ាន់មគ្គីស្ថានីយឲ្យសោះ សុំមេត្តាចូលរួម
ថែរក្សាផ្លូវ ដែលបានជួសជុលស្ថាបនារួចហើយ អោយប្រើប្រាស់បានយូអង្វែង ដើម្បីបំរើផលប្រយោជន៍យើងទាំងអស់គ្នា។
ផ្លូវជាទ្រព្យសម្បត្តិសាធារណៈ និងជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា។
អាស្រ័យហេតុនេះ សុំលោកនាយក និងសហការី គ្រប់សារព័ត៌មាន គេហទំព័រទាំងអស់ មេត្តាជួយ
កែតម្រូវ និងមេត្តាជួយផ្តល់យុត្តិធម៌ដល់យើងខ្ញុំផង។

មានការកត់សម្គាល់ថា រយៈពេលប្រមាណ៣ខែកន្លងទៅនេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន តាមបណ្ដាខេត្តមួយចំនួន ត្រូវបានផ្លាស់ប្ដូរតំណែងជាបន្តបន្ទាប់ ដូចជានៅខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺជាដើម។ ប៉ុន្តែសម្រាប់លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ដែលល្បីល្បាញ រឿងអាស្រូវ ហើយអសកម្មក្នុងការជួសជុលផ្លូវនិងស្ថាបនាផ្លូវក្នុងខេត្តកណ្ដាល បែរជាអាចរក្សាតំណែងជា ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល យ៉ាងសុខស្រួល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,389 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,350 នាក់