ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីចុះរៀបចំ កែលម្អ សោភ័ណភាពផ្លូវ ក្នុងខេត្តកំពង់ចាម តាមផ្លូវជាតិលេខ៦និងលេខ៧

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 02:15 ល្ងាច អ្នកអាន 241

ខេត្តកំពង់ចាម៖ក្រុមមន្ត្រីជំនាញ នៅព្រឹកមិញ ចុះពិនិត្យសកម្មភាព នៃការរៀបចំ កែលម្អ នូវបណ្តាញខ្សែកាបអុបទិច-បណ្តាញអគ្គិសនី-ស្លាកប៉ាយណូ ឆ្លងកាតផ្លូវ និងការកាត់មែកឈើ នៅតាមបណ្តោយផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ចាប់ពីព្រំប្រទល់ ខេត្តកណ្តាល ដល់ព្រំប្រទល់ ខេត្តត្បូងឃ្មុំ សម្ដៅធ្វើយ៉ាងណា ឲ្យខេត្តកំពង់ចាម
មានសោភ័ណភាព កាន់តែល្អប្រសើរឡើងថែមទៀត។
ការចុះរៀបចំនេះ ដឹកនាំដោយលោក កែវ នាឬទ្ធិ អភិបាលរង ខេត្តកំពង់ចាម តាមការណែនាំ របស់ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម។ សកម្មភាព ក្រុមមន្ត្រីចុះរៀបចំកែលម្អនេះ មកដល់ថ្ងៃទី២៩វិច្ឆិកានេះ
សម្រេច បានជាង៨០ ភាគរយហើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,152 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,113 នាក់