ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់ខ្លួនតៃកុង ករណីក្រឡាប់ រថយន្តនៅលើ ភ្នំគូលែន បណ្ដាលឲ្យស្លាប់ បរទេស៣នាក់ និងរបួសជាច្រើននាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 11:00 ព្រឹក អ្នកអាន 16645

ខេត្តសៀមរាប៖នៅទីបំផុត កម្លាំងនគរបាល ផែនការងារសន្តិសុខ នៃស្នងការនគរបាល ខេត្តសៀមរាប ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ រងផែនការងារសន្តិសុខ សហការជាមួយ នគរបាល ខេត្តកំពត បានចាប់ខ្លួន តៃកុងរថយន្ត បានហើយ ករណី បើករថយន្តដឹកភ្ញៀវ បណ្ដាលឲ្យក្រឡាប់ រថយន្តនៅលើ ភ្នំគូលែន បង្កឲ្យមាន បរទេស៣នាក់។

តៃកុង រថយន្តត្រូវបាន សមត្ថកិច្ច នៃខេត្តទាំងពីរ ចាប់ខ្លួន នៅថ្ងៃទី២៩ខែវិច្ឆិកា ម្សិលមិញ បន្ទាប់ពីបានរត់គេចខ្លួន មួយរយ: ក្រោយមានហេតុការណ៍ គ្រោះថ្នាក់ចរាចណ៍កើតឡើង។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការ រងផែនការងារសន្តិសុខ បានឲ្យដឹងថាជនត្រូវចោទជាតៃកុងឡាន ឈ្មោះ វ៉ាន វុទ្ឋី មានអាយុ២៩ឆ្នាំ ទីកន្លែងកំណើត ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

សូមរម្លឹកថា ករណីគ្រោះថ្នាក់ចរាចណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១៩ នៅលើចំណុច ខ្នងភ្នំគូលេន តាមផ្លូវថ្មីភូមិពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ជនជាតិចិន ដែលរងគ្រោះ ក្នុងចំណោម១៤នាក់ ដែលជាភ្ញៀវរបស់ក្រុមហ៊ុន ឆាង យ៉ុង ទីតាំង ស្ថិតនៅ ភូមិមណ្ឌលមួយ សង្កាត់សៀមរាប ក្រុងសៀមរាបខេត្ត ។ ក្រោយពីបានធ្វើដំណើរ តាមកម្មវិធីរបស់ក្រុមហ៊ុន រួចមក ក្រុមភ្ញៀវបាន ធ្វើដំណើរ ចុះពីភ្នំគូលែន ត្រឡប់មកវិញ លុះមកដល់កន្លែងកើតហេតុ ក៏បានជួប គ្រោះថ្នាក់ក្រឡាប់ឡានចុះមក ក្រោមបណ្តាលឲ្យស្លាប់ និងរបួសអ្នកដំណើរជាច្រើន នាក់តែម្ដង។ តាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញគឺ មូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍
នេះបណ្តាល មកពីការធ្វេសប្រហែស របស់អ្នកបើកបររថយន្តស៊ាំយ៉ុង។ ជនត្រូវចោទ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,954 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,457,915 នាក់