ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អ្នកលេង៥នាក់ ជាប់ខ្នោះដៃ ប៉ូលិស ក្រុងបាត់ដំបង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 03:11 ល្ងាច អ្នកអាន 1142

 (ខេត្តបាត់ដំបង)អ្នកលេងចំនួន៥នាក់ ជាប់ខ្នោះដៃនគរបាល ក្រុងបាត់ដំបង ពាក់ព័ន្ធ បង្កហិង្សាដោយចេតនាបណ្តាលឲ្យអ្នកដទៃរងរបួសស្នាម។

ការឃាត់ខ្លួននៅក្រុងបាត់ដំបងនៅយប់ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៩និង២០នាទី អនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តដោយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិ ការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមាន លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរ បាលក្រុងបាត់ដំបងបានធ្វើការឃាត់ខ្លួនជន សង័្សយ ចំនួន០៥÷១-ឈ្មោះ ពៀន បៀន ភេទប្រុស អាយុ ៣៤ឆ្នាំ២-ឈ្មោះ នី ណារី ភេទប្រុស អាយុ ៣១ឆ្នាំ ៣-ឈ្មោះ ហៀន ចិន ភេទប្រុស អាយុ ៣១ឆ្នាំ៤-ឈ្មោះ ធី លី ភេទប្រុស អាយុ ២០ឆ្នាំ៥-ឈ្មោះ ងៀន ងើប ភេទប្រុស អាយុ ២២ឆ្នាំ ។ ជនសង្ស័យទាំង ០៥នាក់នេះ មានទីលំនៅ ភូមិសំបកមាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ដូចគ្នា មកធ្វើការជាកម្មករ នៅក្រុងបាត់ដំបង ។
សូមរម្លឹកថាជនសង័្សយខាងលើបានបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើអាវុធ)ទៅលើជនរងគ្រោះឈ្មោះ រឿម សុខា ភេទប្រុស អា យុ២៨ឆ្នាំមានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួស នៅត្រង់ចំណុចក្រុមទី៤១ ភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ក្រោយពីឃាត់ខ្លួនសាកសួរ ជនសង្ស័យខាងលើ ត្រូវបាននគរបាលកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ទៅ ស្នងការដ្ឋានដើម្បីចាតការបន្តតាមផ្លូវច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,972 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,457,933 នាក់