ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស ខេង ចេញសេចក្ដី ផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង នគរបាល ១០រូប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ វិច្ឆកា ឆ្នាំ​ 2019 ម៉ោង 09:00 ល្ងាច អ្នកអាន 698

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បាននចេញសេចក្តីប្រកាសផ្ទេរសម្រួល ភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ,ឧត្តមសេនីយ៍ត្រី,និងវរសេនីយ៍ទោ។
មន្ត្រីនគរបាលជាតិ ចំនួន ១០រូប ដែលត្រូវផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងរួមមាន៖១.លោកឧត្តមសេនីយ៍ទោ ម៉ុក ប៊ុនឈាង អត្តលេខ ០២១៧ ពីអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីទៅជាអនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត។២.លោកឧត្តមសេនីយ៍ទោផនផល្លីអត្តលេខ៣១៧៦១ពីអនុប្រធាននាយកដ្ឋានជនបទបរទេសអន្តោប្រវេសន្តទៅជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។
៣. លោកឧត្តមសេនីយ៍ត្រី គង់ ណារិទ្ធ អត្តលេខ៣៨១៤៥ ពីអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីទៅជាអនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប។
៤.លោកស្រីឧត្តមសេនីយ៍ត្រី លៀងវត្តី អត្តលេខ៥៦៩៦៩ពីអនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជនទៅជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី១។
៥.លោកឧត្តមសេនីយ៍ត្រីហាវ សុខា អត្តលេខ៧១៨៦៤ពីអនុប្រធាននាយកដ្ឋានអធិការកិច្ចកិច្ចការនគរបាលរាជធានីភ្នំពេញ-ខេត្តនៃអគ្គាធិការដ្ឋានទៅជាអនុប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន៍និងបច្ចេកវិទ្យា។

៦.លោកវរសេនីយ៍ទោស៊ុំ វិទូមេត្តា អត្តលេខ៧៤១៨៨ពីអនុប្រធាននាយកដ្ឋាសវនកម្មទី២នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងទៅជាអនុប្រធាននាយកដ្ឋានជនបរទេសមែនអន្តោប្រវេសន្តនិងបច្ចេកវិទ្យា។ ៧.លោកវរសេនីយ៍ទោហាស់ សីហា អត្តលេខ៨៤៨៣៣ពីអនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុបទៅជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។
៨.លោកវរសេនីយ៍ទោពៅ សេងហួរ អត្តលេខ៧៧៥៩០ពីអនុប្រធាននាយកដ្ឋានវិទ្យុទាក់ទងនៃអគ្គស្នងការដ្ឋាននគរបាលជាតិទៅជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី។
៩.លោកវរសេនីយ៍ទោជាង ច័ន្ទណារិទ្ធ អត្តលេខ៧៣២៥០ជាអនុប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន៍ និងបច្ចេកវិទ្យា។
១០.លោកអនុសេនីយ៍ទោហាក់ សេងលាង អត្តលេខ៧៨៣៤៥ជានាយរងការិយាល័យប្រឆាំងបទឧក្រិដ្ឋឆ្លងដែន នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,485 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,446 នាក់