ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ព្រះមហាក្សត្រ ចេញ ព្រះរាជក្រឹត្យ ព្រះរាជទាន គោរមងារ ជូន មហា ឧបាសិ កា ប៊ុន ស៊ា ង លី ជា « អ្នកឧកញ៉ា ព្រឹទ្ធ មហា ឧបាសិកា ធម្ម ញ្ញាណ វិ វ ឌ្ឍ នា ប៊ុន ស៊ា ង លី »

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 09:52 ព្រឹក អ្នកអាន 262

 នំពេញ ៖ ព្រះរាជក្រឹត្យ របស់ ព្រះករុណា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ កម្ពុជា ចុះ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ បាន ប្រោស ព្រះរាជទាន គោរមងារ ជូន មហា សិ កា ប៊ុន ស៊ា ង លី ជា « អ្នកឧកញ៉ា ព្រឹទ្ធ មហា ឧបាសិកា ធម្ម ញ្ញាណ វិ វ ឌ្ឍ នា ប៊ុន ស៊ា ង លី » ។
ព្រះករុណា ព្រះមហាក្សត្រ បានលើកឡើង ក្នុង ព្រះរាជសារ ថា « មហា ឧបាសិកា ប៊ុន ស៊ា ង លី បាន បរិច្ចាគ កម្លាំងកាយ - ចិត្ត និង ទ្រព្យធន ប្រកបដោយ សទ្ធា ជ្រះថ្លា ដ៏ ជ្រាលជ្រៅ បំផុត បូជា ចំពោះ សង្គមជាតិ និង បាន ជួយ កសាង សមិទ្ធផល នានា ជួយឧបត្ថម្ភ ដល់ ជនក្រីក្រ គ្មាន ទី ពំនឹង ទាំងឡាយ ប្រកបដោយ មហា សប្បុរ ស ធម៌ មនុស្សធម៌ ដ៏ ឧត្តុង្គឧត្តម នៅ ទូទាំង ព្រះរាជាណាចក្រ កម្ពុជា ។ មហា ឧបាសិកា ប៊ុន ស៊ា ង លី បាន ប្រកាន់ខ្ជាប់ ក្នុង សេចក្តី ស្អាត វិសេស ហ្មត់ហ្មង ឥត មន្ទិល សេចក្តី បរិសុទ្ធ ក្នុង ព្រះធម៌ បូជា ចំពោះ ព្រះពុទ្ធសាសនា » ។
អ្នកឧកញ៉ា ព្រឹទ្ធ មហា ឧបាសិកា ធម្ម ញ្ញាណ វិ វ ឌ្ឍ នា ប៊ុន ស៊ា ង លី ត្រូវបាន នាំចូល សម្រាក ព្យាបាល និង សង្គ្រោះបន្ទាន់ នៅ មន្ទីរពេទ្យ កាល់ ម៉ែត ចាប់តាំងពី សប្តាហ៍ មុន ហើយ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច លុបចោល ក ម្ម វិធី មួយចំនួន ដែល រួមមាន ដំណើរ អញ្ជើញ ទៅ ចូលរួម កិច្ចប្រជុំ កំពូល អាស៊ាន - កូរ៉េ និង កិច្ចប្រជុំ កំពូល មេគង្គ - កូរ៉េ នៅ ទីក្រុង ប៊ូសាន ប្រទេស កូរ៉េខាងត្បូង រួមទាំង កម្មវិធី មួយចំនួនទៀត នៅក្នុង ប្រទេស នា សប្តាហ៍ នេះ និង នៅ សប្តាហ៍ ក្រោយ ។
អ្នកឧកញ៉ា ព្រឹទ្ធ មហា ឧបាសិកា ធម្ម ញ្ញាណ វិ វ ឌ្ឍ នា ប៊ុន ស៊ា ង លី មាន ព្រះជន្ម ៩៦ ឆ្នាំ ជា មាតា បង្កើត របស់ សម្តេច ក តិ្ត ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ អ្នកឧកញ៉ា ព្រឹទ្ធ មហា ឧបាសិកា ធម្ម ញ្ញាណ វិ វ ឌ្ឍ នា ប៊ុន ស៊ា ង លី មានកូន ៦ នាក់ ( ស្រី ២ នាក់ )៕ SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,260 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,221 នាក់