ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសារលិខិតថ្លែងអំណរគុណ ព្រះមហាក្សត្រ ដែលបានប្រោសព្រះរាជទាន គោរមងារ ជូនមាតាបង្កើតជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី»

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 09:55 ព្រឹក អ្នកអាន 325

 ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសារលិខិតថ្លែងអំណរគុណ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីទ្រង់បានប្រោសព្រះរាជទានគោរមងារជូនមាតាបង្កើត គឺមហាឧបាសិកា ប៊ុន ស៊ាងលី ជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ និងសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារជាកូន ជាចៅ ចៅទូតទាំងអស់ មានសេចក្តីរំភើបរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយនូវសេចក្តីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយសេចក្តីសោមនស្សរីករាយអនេកប្បការថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារ ដល់មាតាបង្កើត និងមាតាក្មេករបស់ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ និងក្រុមគ្រួសារជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ និងសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវ ស្វាមីភក្តិ និងសក្ខីកម្មដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលជានិច្ចកាល ព្រះអង្គតែងតែប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ ដ៏ឧត្តុង្គឧត្តម ដល់ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់និងសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ ជាកូន ជាចៅ ចៅទូតទាំងអស់ ជាពិសេសព្រះអង្គបានប្រោសព្រះរាជទាននូវគោរមងារដ៏មហាខ្ពង់ខ្ពស់បំផុតដល់អ្នកដ៏មានគុណរបស់ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ទាំងអស់គ្នា ដែលជាព្រះរាជគុណដ៏មហាធំធេងមិនអាចរកវត្ថុអ្វីមកប្រៀបផ្ទឹមបានឡើយ។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ និងសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមលំឱនកាយក្រាបថ្វាយនូវព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរ សូមគុណបុណ្យតេជៈបារមី នៃព្រះរតនត្រ័យកែវទាំងបី ជួយថែរក្សា ព្រោះព្រំថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះករុណា សម្តេច ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី»៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,470 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,431 នាក់