ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីនគរបាល ប៉ុស្ដិ៍រដ្ឋបាល ទាំង១០០ នៅខេត្តសៀមរាប បានចូលរួម វគ្គបំប៉នជំនាញ បឋមរយៈពេលខ្លី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 03:28 ល្ងាច អ្នកអាន 698

ខេត្តសៀមរាប៖មន្ត្រីនគរបាល ប៉ុស្ដិ៍រដ្ឋបាល ទាំង១០០ នៃនគរបាល ខេត្តសៀមរាប បានចូលរួម វគ្គបំប៉នជំនាញ បឋមរយៈពេលខ្លី។
វគ្គសិក្សានេះ បានដំណើរការ តាមកម្មវិធី ដែលបានគ្រោងទុក មានសិក្ខាកាមសរុបចំនួន ១១០នាក់(ស្រី ១១នាក់) ក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួម ពីមន្ត្រីការិយាល័យ ជំនាញតាមបណ្តាផែននីមួយៗ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្ត លោកអធិការរង នាយ_នាយរងផ្នែកជំនាញ និងនាយ_នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការក្រុង-ស្រុក សរុបចំនួន ៦២៥នាក់(ស្រី ៤៤នាក់) បានមកចូលរួមវគ្គបំប៉នជំនាញរយៈពេល ០១ថ្ងៃ ០២ថ្ងៃ ឬ ០៣ថ្ងៃ ទៅតាមកម្មវិធីដែលគ្រូបានឧទ្ទិសនាម បានបណ្តុះបណ្តាល លើមុខជំនាញនីមួយៗ ។

យោងតាមការវាស់ស្ទង់កម្រិតយល់ដឹ ងរបស់សិក្ខាកាមគឺ និទ្ទេសល្អ ចំនួន ៧៨នាក់ ស្មើនឹង ៧៣% និទ្ទេសបង្គួរ ចំនួន ១៩នាក់ ស្មើនឹង ១៨% និទ្ទេសមធ្យម ចំនួន ១០នាក់ ស្មើនឹង ៩% ដែលអាចវាយតម្លៃបានថា សិក្ខាកាមមានយល់ដឹងប្រហែលចំនួន ៧៥% ។

វគ្គបំប៉នជំនាញ បឋមរយៈពេលខ្លី នេះបានបិទ នារសៀល ថ្ងៃទី២៩វិច្ឆិកានាំ២០១៩ ម្សិលមិញ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមវត្តមាន ឧត្តមឧត្តមសេនីយ៍ឯក អ៊ឹង សំអុល ប្រធាននាយកដ្ឋាន កិច្ចការប៉ុស្តិ៍ នគរបាល រដ្ឋបាល តំណាង នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួម ពីក្រុមការងារ នាយកដ្ឋាន កិច្ចការប៉ុស្តិ៍ លោកស្នងការរង នាយ នាយរងការិយាល័យ អធិការ នាយប៉ុស្តិ៍រដ្ឋបាល និងសិក្ខាកាមទាំងអស់សរុបចំនួន ២៧៨នាក់ ផងដែរ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការស្តីទី បានឡើងមានមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះ អគ្គស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់ ចំពោះកងកម្លាំងទាំងអស់ ក្នុងការងារ បណ្តុះបណ្តាល បង្កើនសមត្ថភាព សម្រាប់យកទៅបំរើ ការងារការពារ សុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ និងថ្លែងអំណរគុណចំពោះគ្រូឧទ្ទិសនាមទាំងអស់ ដែលខិតខំបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង បទពិសោធន៍ ដល់សិក្ខាកាមទាំងអស់ ដើម្បីបង្កើនសមត្ថភាព ឲ្យកាន់តែល្អជាងមុន។

មានមតិសំណេះសំណាល ជាមួយសិក្ខាកាមទាំងអស់ ឧត្តមសេនីយ៍ឯក អ៊ឹង សំអុល បានថ្លែងអំណរគុណ ចំពោះគណ: ស្នងការនៃស្នងការ ដ្ឋាននគរបាល ខេត្តសៀមរាប ជាពិសេស លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ ខេត្តសៀមរាប ដែលខិតខំយកចិត្តទុកដាក់ លះបង់ពេលវេលា ដ៏មានតម្លៃធ្វើការ ត្រួតពិនិត្យ តាមដានរាល់ សកម្មភាព ដំណើរការ វគ្គបំប៉ននេះ និងបង្កលក្ខណ:ងាយស្រួល ជូនដល់ក្រុមការងារ របស់នាយកដ្ឋាន កិច្ចការប៉ុស្តិ៍ នគរបាលរដ្ឋបាល និងគ្រូឧទ្ទិសនាមដែលបានអញ្ជើញ មកតាមកម្មវិធីសិក្សា ជាពិសេសការផ្តល់ អាហារ ហូបចុក និងកន្លែងស្នាក់នៅល្អប្រសើរ ហើយលោកក៏បានផ្តាំផ្ញើ ឲ្យសិក្ខាកាម ទាំងអស់ ប្រឹងប្រែង យកចិត្តទុកដាក់បំរើការងារ ជូនជាតិមាតុភូមិ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,245 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,206 នាក់