ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អ្នកបោចមាន់លក់ ជាប់ខ្នោះដៃ ប៉ូលិសខេត្តសៀមរាប ដោយសារ លើកកាំបិត គម្រាមមេតុងទីន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 09:06 ព្រឹក អ្នកអាន 3765

 ខេត្តសៀមរាប៖បុរសម្នាក់ជាប់ខ្នោះដៃនគរបាលខេត្តសៀមរាប ដោយសារតែលើក កំបិតគម្រាមមេតុងទីន។
ហេតុការណ៍ឃាត់ខ្លួននៅពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ យុន ប៉ូណាត់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរ មេងទីន។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះ បានជំពាក់លុយកូនតុងទីនឈ្មោះ មេសា នូវទឹកប្រាក់ចំនួន២២លាន៥០ម៉ឺនរៀល ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យឈ្មោះ ម៉ិក ផា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ មុខរបរ បោចមាន់លក់។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យបានទៅទារលុយតុងតីន តែមិនបាន។លុះថ្ងៃកើតហេតុជនសង្ស័យមកពីផ្សារឃើញផ្ទះជនរងគ្រោះបើកទ្វារបងផ្ទះ ពេលនោះ ជនសង្ស័យបានជិះម៉ូតូទៅផ្ទះរបស់ខ្លួន យកកាំបិតជិះម៉ូតូមកសម្លុតទារលុយ ដែលជនរងគ្រោះជំពាក់។ ពេលនោះជនរងគ្រោះភ័យក៏លោតផ្លោះរបងចេញពីក្នុងផ្ទះខ្លួនទៅក្រៅផ្ទះចូលក្នុងដីរបងផ្ទះឈ្មោះ គីន នៅខាងកើតផ្ទះរបស់ខ្លួនបណ្ដាលឲ្យបាក់ជើងខាងឆ្វេង។
ជនសង្ស័យក៏បានលោតតាមហើយបិទទ្វាររបង ចាក់សោរួចនិយាយទៅកាន់ជនរងគ្រោះថាបើមិនយកលុយឱ្យទេគេនឹងកាប់។
នគរបាលបន្តថា ពេលនោះសមត្ថកិច្ចក៏បានទៅដល់ ឲ្យជនសង្ស័យ ទម្លាក់កាំបិតចុះ តែជនសង្ស័យ មិនព្រម លុះត្រាតែបានលុយសិន។ បន្ទាប់មកបងប្អូនជនរងគ្រោះ បានរកលុយឱ្យទៅប្រពន្ធ ជនសង្ស័យបានចំនួន២២លានរៀល ទើបជនសង្ស័យ ព្រមដាក់កាំបិតចុះ សមត្ថកិច្ចក៏ឃាត់ខ្លួន។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាន់កាំបិត ទៅសម្លុតទារលុយជំពាក់ ពីជនរង ឮគ្រោះពិតប្រាកដមែន ដោយជនរងគ្រោះមិនព្រមសងលុយ។

សមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,302 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,263 នាក់