ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តកំពង់ចាម បូមទឹកជួយសង្រ្គោះ ស្រូវប្រាំង ជិត៤០០ហិកតា នៅ ស្រុកបាធាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 10:05 ល្ងាច អ្នកអាន 360

 ខេត្តកំពង់ចាម ៖លោក អ៊ុម វិបុល ប្រធាន មន្ទីរ ធនធាន ទឹក និង ឧតុនិយម ខេត្តកំពង់ចាម បាន ឲ្យដឹងថា នៅថ្ងៃទី១ខែធ្នូ ម្សិលមិញ បានចុះ អន្តរាគមន៍ បូម ទឹក ជួយ សង្រ្គោះផល ដំណាំ ស្រូវ របស់ បងប្អូន ប្រជាពលរដ្ឋ នេះ ដោយក្រុម ការងារ មន្ទីរ ធនធាន ទឹក បាន សហការ ជាមួយ អាជ្ញាធរ ស្រុក បាធាយ ក៏ដូចជា អាជ្ញាធរ ភូមិ ឃុំ ដោយ ប្រេីប្រាស់ ម៉ាសុីនកម្លាំង២៥សេស ចំនួន៤គ្រឿង ដេីម្បី ទាញយក ប្រភពទឹកពី បឹងជីច្រា ហើយ បញ្ចូល ទៅ ក្នុង ដីស្រែនៅ តំបន់ ខាងលើ នោះ បាន ចំនួន ៣៨៥ហិកតា ស្ថិត នៅ ក្នុង ភូមិ តាំង រលៀង និង ឃុំ មេព្រីង ស្រុក បាធាយ ខេត្តកំពង់ចាម ។

គួរ បញ្ជាក់ ថា កាលពី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លង ទៅ ថ្មីៗ នេះ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ហ៊ុន សែន បានចេញសារាចរណែនាំ ស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ខណៈដែលកម្ពុជានឹងជួបគ្រោះរាំងស្ងួត អាកាសធាតុក្ដៅខ្លាំង ហើយរដូវវស្សា នឹងមកដល់មានសភាពយឺតយ៉ាវទៀតផង យោងតាមស្ថានភាពខាងលើនេះ រាជរដ្ឋាភិបាលបានធ្វើការណែនាំ ១- ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០១៩ - ២០២០ គឺអាចធ្វើបានតែ ១ដង ប៉ុណ្ណោះ ដោយមិនអាចធ្វើស្រែវប្រាំងលើកទី២ បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀត ក្រៅពីស្រវ ។
២- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,377 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,338 នាក់