ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោក អ៊ុន ចាន់ដា ស្នើឲ្យក្រុមហ៊ុនចិនធ្វើការសិក្សាបន្ថែមទៀតក្នុងការវិនិយោគកែឆ្នៃសំរាមទៅជាថាមពលអគ្គិសនីក្នុងខេត្តកំពង់ចាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 08:18 ល្ងាច អ្នកអាន 191

 ខេត្តកំពង់ចាម ៖អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាន ស្នើ ឲ្យ ក្រុមហ៊ុន ចិន ដែល មាន បំណង ដាក់ ទុន បើក រោងចក្រកែ
ឆ្នៃសំរាមបម្លែងទៅ ជាថាមពលអគ្គិសនី ក្នុង ខេត្តកំពង់ចាម ធ្វើ ការ សិក្សា ឲ្យបាន ស៊ីជម្រៅ បន្ថែម ទៀត មុន នឹង ឈានទៅសម្រេច គោលដៅ ក្នុង ការ វិនិយោគ ប្រកប ដោយភាព ជោគជ័យ ។
ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស អនុញ្ញាត ឲ្យ ប្រតិភូ ក្រុមហ៊ុន ចិន ចូល ជួប សម្ដែង ការ គួរសម និង ពិភាក្សា ការងារ នារសៀល ថ្ងៃ ទី ២ ខែធ្នូ ឆ្នាំ ២០១៩ នៅ សាលា ខេត្ត កំពង់ចាម ។

ក្នុង ឱកាស ជួប សម្ដែង ការ គួរសម នោះ គណៈ ប្រតិភូ ចិន បាន ឲ្យដឹងថា ក្រុមហ៊ុន របស់ ខ្លួន បាន ធ្វើ ការ វិនិយោគ កែច្នៃ សំរាម បម្លែង ទៅ ជា ថាមពល អគ្គិសនី សម្រេច បាន គោលដៅ ជោគជ័យ នៅ ប្រទេស វៀតណាម រួច ហើយ ក្នុង នោះ ក្រុមហ៊ុន ក៏ មាន បំណង មក បណ្ដាក់ ទុន វិនិយោគ កែច្នៃ សំរាម ផលិត ថាមពល អគ្គិសនី នៅក្នុង ខេត្តកំពង់ចាម នេះ ផង ដែរ ។

ជា មួយ គ្ននោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ថា បច្ចុប្បន្ន នៅ ទូទាំង ខេត្ត កំពង់ចាម ក្នុង ១ថ្ងៃ មាន សំរាម ប្រមាណ ជា ២៥០តោន បេី ក្រុមហ៊ុន មាន បំណង មក ធ្វើការ វិនិយោគ នោះ ពិតជា ប្រសើរ ណាស់ តែសូមឲ្យ ក្រុមហ៊ុន ធ្វើ ការ សិក្សា ឲ្យបាន ស៊ីជម្រៅ បន្ថែម ទៀត មុន នឹង ឈាន ទៅ សម្រេច គោលដៅ ក្នុង ការ វិនិយោគ ប្រកប ដោយភាព ជោគជ័យ ព្រោះ យើង មិន ចង់ ឃើញ ការ វិនិយោគ របស់ ក្រុមហ៊ុន ណាមួយ ហើយ ត្រូវ ទទួល ការ ខាតបង់ នោះ ឡើយ ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,894 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,457,855 នាក់