ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី ចូលរួមរំលែកទុក្ខនិងឧបត្ថម្ភថវិកា ដល់ជនរងគ្រោះ ករណីបាក់អគារ នៅវត្តប្រាសាទគោកចក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 08:42 ព្រឹក អ្នកអាន 823

 (ភ្នំពេញ)សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះឧបទ្ទេវហេតុ ដែលបានកើតឡើងនេះ ព្រមទាំងបានឧបត្ថម្ភថវិកាដល់គ្រួសារសព និងជនរងគ្រោះទាំង ១៦នាក់ នេះផងដែរ។

សូមរំលឹកថានៅពីវេលាម៉ោង ១៤៖១៥នាទីរសៀល ថ្ងៃចន្ទ ទី០២ ខែធ្នូ ម្សិលមិញ មានករណីបាក់រលំអគារការដ្ឋានសាងសង់សាលាធម្មសភានៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ករណីជនរងគ្រោះសរុបចំនួន ១៦នាក់ ក្នុងនោះស្លាប់ ៣នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ១០។
ជនរងគ្រោះចំនួន ១៣នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៣លានរៀល ចំណែកគ្រួសារសពចំនួន ៣នាក់ ក្នុងមួយគ្រួសារទទួលបានថវិកា ២០លានរៀល។

ក្នុងនោះដែរ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ក៌បានឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងមួយនាក់ទទួលបានថវិកា ១០០$ និងជនរងគ្រោះម្នាក់ដែលបានធ្វើការព្យាបាលនៅរាជធានីភ្នំពេញ ទទួលបានថវិកា ៣០០$ និងគ្រួសារសពក្នុងមួយគ្រួសារទទួលបានថវិកា ៣០០$ ផងដែរ៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,167 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,128 នាក់