ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អំពើចោរកម្ម កំពុងកើតមាន យ៉ាងរាលដាល នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 12:46 ល្ងាច អ្នកអាន 5838

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ បានលើកឡើងថា អំពើចោរកម្ម កំពុងកើតមាន យ៉ាងរាលដាល នៅក្នុងទឹកដីក្រុងសៀមរាប។ ជាក់ស្ដែងថ្មីៗនេះ មានសកម្មភាពចោរលួចម៉ូតូ និងរថយន្តជាបន្តបន្ទាប់ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ពីសន្តិសុខ សុវត្ថិភាព។
យោងតាមប្រភពបានឲ្យដឹងថាករណីទី១ សកម្មភាព លួចរថយន្ត ០១ គ្រឿង កាលពីចន្លោះម៉ោង ២២និង២០ នាទី ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៩ ដល់ម៉ោង ០៩និង៣០ នាទីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើ សកម្មភាពលួចយករថយន្តម៉ាក TOYOTA HIGH LANDER ពណ៌ទឹកមាស ផលិតឆ្នាំ ២០០៣ លេខតួ JTEGD21A 7300 58807 លេខម៉ាស៊ីន 2AZ 1046703 ពាក់ផ្លាកលេខ ភ្នំពេញ 2AR-5261 ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះ ឈ្មោះ នន សៃងីម ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរអ្នក បកប្រែភាសាចិន ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

រថយន្តខាងលើ បានចតនៅមុខផ្ទះជួល ដោយចាក់សោរទ្វារ ត្រឹមត្រូវ ។ បន្ទាប់ពីលួចរថយន្តបានហើយ ជនសង្ស័យ បានជិះគេចខ្លួន ដោយសុវត្ថិភាព។
ករណីទី២ចោរធ្វើសកម្មភាពលួចនៅ ថ្ងៃទីទីខែធ្នូឆ្នាំ២០១៩ ទៀបភ្លឺ នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយរថយន្តដែលបានបាត់ មានស្លាកលេខ ភ្នំពេញ២G៥៧៧០ហាយឡែនឌឺ ពណ៌ទឹកប្រាក់។
បើតាមប្រភពថាករណីចោរលួចរថយន្ត នៅក្រុងសៀមរាប មួយរយ:នេះ អស់៣គ្រឿងហើយ និងមានករណីលួចម៉ូតូជាច្រើនករណីទៀត។
ពាក់ព័ន្ធអំពើចោរកម្មនេះ អាជ្ញាធរកម្លាំងសមត្ថកិច្ច ជំនាញកំពុងស្វែងរកមុខសញ្ញា ដើម្បីចាប់ខ្លួនផងដែរ។ សូមរំលឹកថា កាលពីប៉ុន្មានខែកន្លងទៅនេះ មានករណីចោរកម្មគ្រប់ប្រភេទ បានកើតឡើង ជាច្រើនក្នុងទឹកដី ក្រុងសៀមរាប។ ប៉ុន្តែ
អាជ្ញាធរ សមត្ថកិច្ច បានយកចិត្តទុកដាក់ ស្រាវជ្រាវបង្រ្កាបទទួលជោគជ័យ ជាច្រើនករណី ក្នុងនោះចាប់មេខ្លោង ចោរគាស់ផ្ទះ កាច់សោរ កម៉ូតូ ចោរឆក់ អ្នកទទួលផលចោរកម្ម ជាបន្តបន្ទាប់ផងដែរ។
ជុំវិញការបង្ក្រាបបាន ជោគជ័យ កន្លងទៅនេះ ទទួលបានការកោត សរសើរ ពីគ្រប់មជ្ឈដ្ឋាននានា និងមានការគាំទ្រ ពីប្រជាពលរដ្ឋ ផងដែរ ដែលបានទទួលសន្តិសុខល្អកន្លងមក នៅក្នុងទឹកដីក្រុងអង្គរ នៃតំបន់ទេសចណ៍មួយនេះ។ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាសកម្មភាពអំពើចោរកម្ម ហាក់កើតមានឡើងវិញ ដូច្នេះប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរសមត្ថកិច្ច អាចនិងទប់ស្កាត់ បង្ក្រាបបាន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,951 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,457,912 នាក់