ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់ស្ត្រី២នាក់ លក់ឆ្នោតយួន ចំនួន២ទីតាំង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 05:24 ល្ងាច អ្នកអាន 577

 ខេត្តកំពង់ចាម៖ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលខេត្តកំពង់ចាម សហការជាមួយកម្លនគរបាលស្រុកជើងព្រៃ, កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្តើងជ័យ និងអាជ្ញាធរមូលដ្ឋាន បង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) ចំនួន០២ទីតាំង ផ្សេងគ្នានិងឃាត់ខ្លួនស្ត្រី២នាក់ នៅថ្ងៃទី០៣ ខែធ្នូ នេះ ។

លោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថាៈ ករណីទី១នៅចំណុចភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ដឿន សុខនី ភេទស្រី អាយុ៤៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ។

ដកហូតវត្ថុតាងមួយចំនួនរួមមានៈសៀវភៅកត់លេខឆ្នោតចំនួន០៣ក្បាល,ក្រដាស់កត់កន្ទុយលេខចំនួន០៣សន្លឹក ,ក្រដាស់កាបោនចំនួន០២សន្លឹក,ម៉ាស៊ីគិតលេខចំនួន០១ ,ទូរសព្ទដៃម៉ាកសាំសុង ពណ៌ទឹកមាសចំនួន០១គ្រឿង,កាបូបស្ពាយចំនួន០១,ប្រាក់រៀលចំនួន ៦១០.០០០រៀល (ហុកសិបមួយម៉ឺនរៀល),ប្រាក់ដុល្លារចំនួន៥០ដុល្លារ (ហាសិបដុល្លារអាមេរិក)។

ករណីទី២នៅចំណុចភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ ឈ្មោះ មាស ចំរើន ភេទស្រី អាយុ៣៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិសង្កែពង ឃុំស្រម៉ ស្រុកជើងព្រៃ។

ដកហូតវត្ថុតាងរួមមានៈសៀវភៅកត់កន្ទុយលេខចំនួន០២ក្បាល ,កាតុងឆ្នោតចំនួន០៥សន្លឹក,ម៉ាស៊ីគិតលេខចំនួន០១គ្រឿង ,ទូរសព្ទដៃ ចំនួន០២គ្រឿង,ប្រាក់រៀលចំនួន៩០០.០០០រៀល (កៅសិបម៉ឺនរៀល),ប្រាក់ដុល្លារចំនួន៥៣ដុល្លារ (ហាសិបបីដុល្លារអាមេរិក)។

ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,218 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,179 នាក់