ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តសៀមរាប ចេញសេចក្ដីប្រកាស លទ្ធផល ជួយសង្គ្រោះ ជនរងគ្រោះ រលំអគារ សំណង់ នៅវត្តប្រាសាទគោកចក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 08:08 ល្ងាច អ្នកអាន 994

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប នៅល្ងាចថ្ងៃទី៣ខែធ្នូនេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការជួយសង្គ្រោះជាស្ថាពរ នៃការបាក់រលំអគារ ការដ្ឋានសាងសង់ សាលាធម្មសភា នៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ព័ត៌មានពិស្ដារសូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖សូមជម្រាបជូនដំណឹងជូនសាធារណ:ជន មេត្តាជ្រាបថា៖ កិច្ចប្រតិបត្តិជួយសង្គ្រោះជនរងគ្រោះពីការបាក់អគារសំណង់សាលាធម្មសភា ស្ថិតនៅវត្តប្រាសាទគោកចក ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានបញ្ចប់នាវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។
ចំពោះជនរងគ្រោះមានចំនួន ១៦អង្គ/នាក់ដដែល ក្នុងនោះស្លាប់៣នាក់ របួសធ្ងន់៣នាក់ និងរបួសស្រាល ១០អង្គ/នាក់។
មធ្យោបាយ និងកងកម្លាំងសង្គ្រោះ ត្រូវបានរក្សាដដែល ដូចមានក្នុងសេចក្តីជូនដំណឺងកាលពីម្សិលមិញ និង
មានបន្ថែមកងទ័ពអាកាស ២៥នាក់ និងកម្លាំងជួយសង្គ្រោះមកពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
៨នាក់។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា
ណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ
ក្រហមកម្ពុជា យកចិត្តទុកដាក់ជាពិសេសដល់បញ្ហានេះ ដោយផ្តល់ថវិកាឧបត្ថម្ភចំពោះគ្រួសារ នៃសព
ទាំង ០៣នាក់ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ២០លានរៀល និងអ្នករងគ្រោះទាំងអស់ ១៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣លានរៀល ព្រមទាំងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគជាច្រើនបន្ថែមទៀត។
ក្រៅពីនេះក៏មានអំណោយរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប តំណាងរាស្ត្រមណ្ឌលសៀមរាប សាខាកាកបាទ
ក្រហមកម្ពុជាខេត្តសៀមរាប ព្រះសង្ឃ និងសប្បុរសជននានាជូនដល់សាម៉ីខ្លួនផ្ទាល់ដែលជាការរួមចំណែក
ជួយដល់ជនរងគ្រោះផងដែរ។
រដ្ឋបាលខេត្តសៀមរាប សូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព្វ
ដែលបានបាត់បង់សមាជិកគ្រួសារ និងក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់ និងម្នាងសែនរន្ធត់នេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,780 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,457,741 នាក់