ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការពារជាតិ ស្នើឱ្យអាជ្ញាធរដែនដី ទាំងអស់ បន្តត្រួតពិនិត្យ នូវរាល់សំណង់ ដែលសាងសង់ថ្មី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 08:32 ល្ងាច អ្នកអាន 711

ខេត្តសៀមរាប៖រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ នៅរសៀល ថ្ងៃម្សិល បានចុះទៅពិនិត្យមើលទីតាំង អគារសាលាឆាន់វត្តប្រាសាទគោកចក ដែលបានបាក់រលំបាក់ សង្កត់មនុស្ស បណ្ដាលឲ្យស្លាប់និងរបួស ខណៈពេលដែលកំពុងចាក់បេតុងប្លង់សេ។
រដ្ឋមន្រ្តីការពារជាតិ នៅក្នុងឱកាសចុះពិនិត្យមើលទីតាំងនេះ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាពិតជាមានការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើងនេះ។ ចំពោះមូលហេតុនៃការបាក់រលំអគារនេះ
រដ្ឋមន្ត្រី មិនអាចបញ្ជាក់បាននៅឡើយទេ ដោយទុកឱ្យក្រុមជំនាញធ្វើការសិក្សាសា្រវជ្រាវ ដែលត្រូវការពេលវេលាមួយដ៏សមស្រប ដើម្បីបានដឹងច្បាស់ថា កំហុសបច្ចេកទេសកម្រិតណា និងតើនៅត្រង់ណា។
រដ្ឋមន្រ្តីក្រសួងការពារជាតិ បានស្នើឱ្យអាជ្ញាធរដែនដីទាំងអស់បន្តត្រួតពិនិត្យនូវរាល់សំណង់ ដែលសាងសង់ថ្មីជៀសវាងបង្កឱ្យមានគ្រោះថ្នាក់ ដល់មនុស្សបន្តទៀត ព្រោះថា ការកើតមានហេតុការបែបនេះ វាធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង២ថ្ងៃទី០២ខែធ្នូ ម្សិលមិញ មានករណីបាក់រលំអគារសាលាឆាន់ដែលមានទំហំ៤០ម៉ែត្រ គុណ៣០ម៉ែត្រ របស់វត្តប្រាសាទគោកចក ស្ថិតនៅក្នុង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឱ្យមនុស្សចំនួន១៦នាក់បានរងគ្រោះ ក្នុងនោះមាន៣នាក់បានស្លាប់។ ដោយសារមានការសោកស្តាយ និងអាណិតអាសូរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់ថវិកាចំនួន២០លានរៀន ដល់អ្នកស្លាប់ម្នាក់ៗ ចំពោះអ្នករងរបួសចំនួន៣លានរៀលក្នុងម្នាក់ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 35,533 នាក់
ម្សិលមិញ : 102,862 នាក់
សរុប : 87,458,494 នាក់