ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

យុវជនម្នាក់ បើកម៉ូតូ បុកគោយន្តកន្ត្រៃ ពីក្រោយ បណ្ដាលឲ្យស្លាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 08:45 ព្រឹក អ្នកអាន 8178

 ខេត្តសៀមរាប៖យុវជនម្នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចណ៍ ខណៈកំពុងបើកម៉ូតូ បុក គោយន្តកន្ត្រៃ ពីក្រោយ។

អាជ្ញាធរស្រុកសូទ្រនិគមបានរាយការណ៍ថា ហេតុការណ៍បានកើតឡើងវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវកៅស៊ូ ក្នុងភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ រវាងម៉ូតូធុនហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប១AG០៥៦៥បើកបរដោយឈ្មោះរ៉ាន រ៉ាពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រពាំប្រិយ៍ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។(ស្លាប់) ។ បើកបុកគោយយន្ត្រៃពីក្រោយ ស្របទិសគ្នាពីលិចទៅកើត។
ចំណែក អ្នកបើរគោយន្តកន្ត្រៃឈ្មោះយ៉ាន យ៉េន ភេទប្រុស អាយុ៣៨ នៅភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្រោយពិនិត្យសាសពរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូ និង គោយន្តកន្ត្រៃ រក្សាទុកកន្លែងប៉ូលិសស្រុក សូទ្រនិគម ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,180 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,742,963 នាក់