ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់រដ្ឋសភា បានបង្ហាញថា ក្នុងឆ្នាំ២០១៩ ថ្នាំជក់បានសម្លាប់មនុស្ស ជិត៥លាននាក់ ក្នុង១ឆ្នាំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 03:55 ល្ងាច អ្នកអាន 447

ខេត្តកំពង់ចាម៖មន្ត្រីជាន់ខ្ពស់រដ្ឋសភាបានអះអាងថា បញ្ហាផលិតផលថ្នាំជក់ តាមរយៈរបាយការណ៍ WHO បានបង្ហាញថា ក្នុងឆ្នាំ២០១៩ ថ្នាំជក់បានសម្លាប់មនុស្ស ជិត៥លាននាក់ ក្នុង១ឆ្នាំ និងអ្នកស្រូបផ្សែងថ្នាំជក់ចំនួន១,២លាននាក់ ក្នុង១ឆ្នាំ ធ្វើអោយខាតបង់ថវិកា ដោយសារការជក់បារីប្រមាណ១,៤ លានដុល្លារ។

លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ រដ្ឋសភា បញ្ជាក់ថា បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរងនូវការកើនឡើងនៃ ជំងឺបេះដូង ដាច់សរសៃឈាម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺមហារីក និងជំងឺទឹកនោមផ្អែម ហើយគេបានព្យាករណ៍ថា និងមានការកើនឡើងថែមទៀត។

ថ្លែងយ៉ាងដូច្នេះក្នុងពិធីបើកអង្គសិក្ខាសាលា ស្តីពីការបញ្ជ្រាបការយល់ដឹង និងបង្កើតយន្តការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង និងការប្រើប្រាស់ថ្នាំជក់នៅថ្នាក់មូលដ្ឋាន នាព្រឹកថ្ងៃទី០៥ខែធ្នូនេះ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី មន្ត្រីសមាជិកា រដ្ឋសភា និងព្រឹទ្ធសភា មណ្ឌលភូមិភាគកំពង់ចាម និងត្បូងឃ្មុំ លោកស្រីវេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម លោកថេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ មន្ត្រីរាជការមន្ទីរពាក់ព័ន្ធ ជុំវិញខេត្ត ឃុំ-សង្កាត់ទាំង១៧៣ និងតំណាងអង្គការដៃគូជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

លោកស្រី ឡោក ខេង បន្តថា បញ្ហាជំងឺមិនឆ្លង គឺជាអាទិភាពមួយ ក្នុងផែនការការងាររបស់ខ្លួនដែលត្រូវតាមដានត្រួតពិនិត្យ នឹងត្រូវចូលរួមសហការអោយ បានទូលំទូលាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការជំរុញការផ្សព្វផ្សាយ ជាសាធារណៈ ពីការបង្ការការការពារ និងការប្រយុទ្ធនឹងជំងឺមិនឆ្លងជាប់ជាប្រចាំ ព្រមទាំង សិក្សាយ៉ាងយកចិត្តទុកដាក់ នូវរបាយការណ៍អង្កេតស្តីពីជំងឺមិនឆ្លង និងរបាយការណ៍រអង្កេត ស្តីពីការគ្រប់គ្រងផលិតផលថ្នាំជក់ ដែលរៀបចំដោយ អង្គការសុខភាពពិភពលោក និងភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,528 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,311 នាក់