ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

គយចល័តតំបន់៥ បង្ហាញស្នាដៃ ចាប់ដឹកទំនិញ កន្លះតោន ហាក់គ្រាន់តែ ធ្វើឲ្យល្អមើល តែប៉ុណ្ណោះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 04:29 ល្ងាច អ្នកអាន 496

ខេត្តបន្ទាយមានជ័យ៖ករណីមន្ត្រីគយនិងរដ្ឋាករការិយាល័យ ស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥បន្ទាយមានជ័យ ដែលបានចាប់រថយន្តមួយគ្រឿង ដឹកទំនិញខូចគុណភាពកន្លះតោន នាវេលាម៉ោង៨និង៣០នាទីថ្ងៃទី០៥ខែធ្នូ ព្រឹកមិញ នៅតាមបណ្តោយផ្លូវលេខ៦ ស្ថិត ក្នុងក្រុងសិរីសោភ័ណ ហាក់បីដូចគ្រាន់តែជាការសម្ដែង ឲ្យល្អមើល តែប៉ុណ្ណោះ ព្រោះថាផ្លួវជាតិលេខ៥ មានរថយន្តដឹកទំនិញ ជាច្រើន មកពីប្រទេសថៃ ចូលមកខេត្តបន្ទាយមានជ័យ និងបន្តទៅតាមបណ្ដារខេត្តក្រុងមួយចំនួន ប៉ុន្តែបែជាមន្ត្រីគយខាងលើ ចាប់បានតិចតួចទៅវិញ។
រថយន្ត ដែលដឹកទំនិញនោះម៉ាក ហ៊ីយិនដាយកូរ៉េពាក់ផ្លាក់លេខភ្នំពេព២Q.៨៥៧១ រកឃើញទំនិញខូចគុណភាពមាន ពោះជ្រូកតាន់១កេស១០០គីឡូក្រាម សាច់ជ្រូក២កេសទំងន់១២០គីឡូក្រាម បង្គា១កេសស្មើរ១២០គីឡូក្រាមដុកដឿ១កេសស្មើ៦០គីឡូក្រាមត្រី១កេសស្មើ១០០គីឡូក្រាម។
សូមបញ្ជាក់ថាមន្ត្រីគយនិងរដ្ឋាករការិយាល័យ ស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ត្រូវបានគេទម្លាយថា បានឃុបឃិតគ្នា ជាមួយក្រុមឈ្មួញ ឲ្យមានអំពើរត់ពន្ធ យ៉ាងគគ្រឹកគគ្រេង ដោយជាថ្មូរទៅផលប្រយោជន៍ មិនមានចេញវិក័យបត្រ នោះឡើយ។ ចំណុចនេះ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា មិនត្រូវមើលរំលងនោះទេ ព្រោះអាចជាហេតុនាំឲ្យមានការបាត់បងថវិកាចូលរដ្ឋ យ៉ាងច្រើន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,375 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,158 នាក់