ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្លាប់ម្នាក់ភ្លាមៗ និងរបួសធ្ងន់ពីរនាក់ដោយសារបើកបរ គ្មានភ្លើងបំភ្លឺផ្លូវ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 09:59 ព្រឹក អ្នកអាន 7625

 ខេត្តប៉ៃលិន៖សមត្ថកិច្ចនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថាកាលពីវេលាម៉ោង ២៣ និង ១០នាទីយប់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ នៅចំណុចភូមិពេជ្រគិរី សង្កាត់ប៉ៃលិន ក្រុង/ខេត្ដប៉ៃលិន បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ០២នាក់ទៀតរបួសធ្ងន់ រួមទាំងខូចខាតម៉ូតូ០២គ្រឿង ។
ជនរងគ្រោះមានឈ្មោះ៖
១.ឈ្មោះ រី លន់ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរពីត្បូងទៅជើង បានស្លាប់នៅកន្លែងកើតហេតុ ។
២.ឈ្មោះ រុន គា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្ដបាត់ដំបង រងរបួសធ្ងន់ បើកបរម៉ូតូម៉ាកហុងដា សេរីចាស់ គ្មានស្លាកលេខ បើកបរពីជើងទៅត្បូង ។
៣.អ្នករួមដំណើរឈ្មោះ លឹម សូរី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្ដបាត់ដំបង រងរបួសធ្ងន់ ។
ករណីខាងលើងបណ្ដាលមកពីកត្ដាយានគ្មានភ្លើងបំភ្លឺផ្លូវ ។
បច្ចុប្បន្នកម្លាំងជំនាញចរាចរណ៍នៃអធិការនគរបាលក្រុងប៉ៃលិន បានយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន រង់ចាំការដោះស្រាយ ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ដប៉ៃលិន រីឯសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,585 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,368 នាក់