ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម៖ ធ្វើយ៉ាងណា កុំឲ្យមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព បិទទ្វារ គ្មានពេទ្យប្រចាំការ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 03:41 ល្ងាច អ្នកអាន 342

 ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាន ស្នើ ដល់មន្ត្រីសុខាភិបាល ត្រូវសាមគ្គីភាពគ្នាឲ្យបានល្អ ពង្រឹងស្មារតីទទួលខុសត្រូវ ឲ្យបានច្បាស់លាស់ ក្នុងការអនុវត្តភារកិច្ចរៀងៗខ្លួន ឲ្យបានល្អប្រសើរ ត្រូវចៀសវាងធ្វើយ៉ាងណាកុំឲ្យមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពបិទទ្វារ គ្មានពេទ្យប្រចាំការ ក្នុងនោះ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ត្រូវរួមចំណែកគាំទ្រ ផ្សព្វផ្សាយបំផុសឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់សេវាសុខភាពនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ពិសេស គឺត្រូវចូលរួមប្រើប្រាស់សេវាសុខភាព ឲ្យបានគ្រប់ៗគ្នា ដោយមិនមានការរើសអើង បក្ខពួក ឬពូជសាសន៍ឡើយ។
ថ្លែងយ៉ាងដូច្នេះក្នុងឱកាសប្រារព្ធ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារផ្នែកសម្ភព-សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្រុកស្ទឹងត្រង់ ដែលបានកសាងឡើង ក្រោមការជួយឧបត្ថម្ភថវិកាពីអង្គការ NANUM INTERNATIONAL នៃសាធារណរដ្ឋកូរ៉េ ក្រោមវត្តមានម៉ម ប៊ុនហេង រដ្ឋមន្ត្រីករសួងសុខាភិបាល ។
រដ្ឋមន្ត្រីករសួងសុខាភិបាល បានថ្លែងថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ ដើម្បីបម្រើសុខភាពជូនប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមផងដែរ។ នេះក៏ជាសមិទ្ធផលថ្មីមួយ ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត ដែលបានសម្រេចឡើងក្នុងខេត្តកំពង់ចាម។ ក្នុងនាមក្រសួងសុខាភិបាល និងប្រជាជនក្នុងខេត្តកំពង់ចាមទាំងមូល លោក រដ្ឋមន្ត្រី បាន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ NANUM INTERNATIONAL ដែលបានផ្តល់អំណោយអគារផ្នែកសម្ភព-សង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ដើម្បីលើកកម្ពស់ការពិនិត្យ និងព្យាបាល ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឈានទៅកាត់បន្ថយអត្រាមរណភាព របស់ប្រជាពលរដ្ឋ ពិសេសចំពោះស្ត្រី និងកុមារផងដែរ៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,206 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,499,042 នាក់