ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយជូន អ្នកជំងឺ និងស្ត្រីទើបសម្រាលកូន ស្ត្រីមានផ្ទៃពោះចំនួន ១.១២៣នាក់ និងបុគ្គលិក-កម្មករ ១.៦១៧នាក់ នៅមន្ទីរពេទ្យកាល់ម៉ែត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 03:48 ល្ងាច អ្នកអាន 429

 ភ្នំពេញ៖ក្នុងកំឡុងពេលកំពុងមើលថែទាំមាតា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នៅ ទី ៧ ខែធ្នូ ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខលោកយាយ ម៉ោង ទឹម អាយុ ១០១ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច រួមដំណើរជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខដោយផ្ទាល់ និងចែកអំណោយមនុស្សធម៌ជូនអ្នកជំងឺចំនួន ១.១២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅតាមផ្នែកនីមួយៗក្នុងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ក៏បានប្រគល់អំណោយលើកទឹកចិត្តដល់ គ្រូពេទ្យ បុគ្គលិក និងកម្មករ ចំនួន ១.៦១៧នាក់ ដែលកំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យផងដែរ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងការថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំថែទាំ ព្យាបាលជំងឺ ដោយយកចិត្តទុកដាក់ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ ធ្វើឱ្យប្រជាពលរដ្ឋទទួលស្គាល់និងជឿទុកចិត្ត ស័ក្តិសមជាមន្ទីរពេទ្យរបស់រាជរដ្ឋាភិបាល ដែលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង។ លោកជំទាវ បានថ្លែងការកោតសរសេីរចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដែលមានយុទ្ធសាស្ត្ររស់រវ៉ើកក្នុងការដឹកនាំ-គ្រប់គ្រង ធ្វេីឱ្យមន្ទីរពេទ្យមានដំណើរការល្អទាំងសេវាថែទាំ អនាម័យ ក្រមសីលធម៌គ្រូពេទ្យ និងថ្នាំព្យាបាលដ៏មានប្រសិទ្ធភាព ដែលទាំងនេះសុទ្ធតែជាក្តីសង្ឃឹមនិងការជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកជំទាវកិត្តិបណ្ឌិត បានពាំនាំនូវការផ្តាំសួរសុខទុក្ខ និងសារអំពាវនាវរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺទាំងអស់ ឱ្យគិតគូរថែរក្សាសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបរិភោគអាហារូបត្ថម្ភដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព ព្រមទាំងសូមជូនពរដល់អ្នកជំងឺទាំងអស់ ឆាប់ជាសះស្បើយពីជំងឺបានវិលទៅជួបជុំគ្រួសារឡើងវិញ។
សូមបញ្ជាក់ថា អ្នកជំងឺ ១.១២៣នាក់ ក្នុងម្នាក់ៗទទួលបាន ៖ មី១កេស ត្រីខ១០កំប៉ុង ស្ករស២គីឡូក្រាម ទឹកដោះគោប្រអប់ ១២ប្រអប់ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកា ៥០.០០០រៀល។ ដោយឡែក បុគ្គលិកពេទ្យ-កម្មករ ១.៦១៧នាក់ ក្នុងម្នាក់ៗទទួលបាន ៖ សារុង១ ក្រមា១ និងថវិកា ១០០.០០០រៀល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,236 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,499,072 នាក់