ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បង្ក្រាបល្បែងប្រជល់មាន់ អ្នកលេងរត់អស់ ចាប់បានតែវត្ថុតាង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 09:31 ល្ងាច អ្នកអាន 781

(ខេត្តកំពង់ចាម)ក្រោមការបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ស្នងការ
ធ្វើនៅទី៧ ខែធ្នូឆ្នាំ២០១៩ នេះ នគរបាលក្រុងកំពង់ចាម និងនគរបាលស្រុកជើងព្រៃ បានចុះប្រតិបត្តិការ បង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់ភ្នាល់ដាក់លុយ)។

១-ដឹកនាំដោយលោក វរសេនីយ៍ទោ អឹុង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបួន បើកកិច្ចប្រតិបត្តិការបង្ក្រាបបានករណីលួចលេងល្បែងសុីសងប្រជល់មាន់ភ្នាល់ដាក់លុយ នៅចំណុចក្នុងព្រៃ ស្ថិតក្រោយភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅពេលសមត្ថកិច្ចយើងចុះទៅដល់ ក្រុមញៀនល្បែងក៏បានរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកវត្ថុតាងរួមមាន រថយន្ដ Highlander ចំនួន ០១គ្រឿង ម៉ូតូសរុបចំនួន២១គ្រឿង មាន់ជល់ចំនួន០២ក្បាល និងសម្ភារៈមួយចំនួនផ្សេងទៀត។

២-ដឹកនាំដោយលោកវរសេនីយ៍ឯក ប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ ចុះបង្រ្កាប់ទីតាំងលួចលេងល្បែងសុីសងប្រជល់មាន់ ភ្នាល់ដាក់លុយ នៅចំណុចព្រៃកប់ខ្មោច ស្ថិតនៅភូមិបឹងជ្រោយ ឃុំសូរទិព្វ ស្រុកជើងព្រៃ ដោយស្ថានភាពផ្លូវឆ្ងាយពីភូមិ ផ្លូវក៏លំបាក ពេលសមត្ថកិច្ចយើងទៅដល់ ក្រុមញៀនល្បែងទាំងនោះក៏បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាងមួយចំនួន រួមមាន ម៉ូតូចំនួន២៧គ្រឿង មាន់ជល់ចំនួន០២ក្បាល និងសម្ភារៈមួយចំនួនទៀតផងដែរ។
ចំពោះករណីទាំងពីរនេះ សមត្ថកិច្ចយើងបានដកហូតវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវបន្ត និងបន្តនីតិវិធីតាមផ្លូវច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,101 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,498,937 នាក់