ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កិច្ចប្រជុំប្រចាំឆ្នាំ បណ្តាញ អ្នកសារព័ត៌មានសន្តិភាព និងក្រុម បណ្តាញ អ្នកកសាងសន្តិភាពសហគមន៍ នៅពិព័រណ៍សន្តិភាពកម្ពុជា ខេត្តបាត់ដំបង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 10:20 ព្រឹក អ្នកអាន 264

ខេត្តបាត់ដំបង៖កិច្ចប្រជុំប្រចាំឆ្នាំ បណ្តាញអ្នកសារព័ត៌មានសន្តិភាព និងក្រុម បណ្តាញ អ្នកកសាងសន្តិភាពសហគមន៍ នៅពិព័រណ៍សន្តិភាពកម្ពុជា ខេត្ត បាត់ដំបង មានសមាសភាពអ្នកចូលរួមពី មន្រ្តីមន្ទីរព័ត៌មាន អ្នក សារព័ត៌មាន អាជ្ញាធរភូមិ ឃុំ អ្នកដឹកនាំសហគមន៍ មកពីខេត្ត ក្រុង ចំនួន ៩ សរុប ចំនួន ៨៨នាក់ បានជួបប្រជុំ ពិភាក្សា គ្នាក្រោម ប្រធានបទ ភាពជាតំណាងសហគមន៍ ដែលរៀបចំដោយ អង្គការ ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) ប្រព្រឹត្តទៅ មជ្ឈមណ្ឌល ពិព័រណ៍សន្តិភាពកម្ពុជា ខេត្តបាត់ដំបង នាថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៩ ។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង ឆ្លុះបញ្ចាំង ពីការអនុវត្តន៍ សកម្មភាពកន្លងមក ការចែករំលែកបទពិសោធន៍ របស់បណ្តាញ សន្តិភាព ការចែករំលែកចំណេះដឹង ភាពជាអ្នកដឹកនាំនៃ ភាពជា តំណាង របស់សហគមន៍ ការតម្រង់ទីសពីរចនាសម្ព័ន្ធ និងគោលដៅ របស់អង្គការ ACT និងការរៀបចំផែនការយុទ្ធសាស្ត្រ សកម្មភាពរបស់ បណ្តាញសម្រាប់ឆ្នាំ២០២០។

លោក សុត ផ្លាយង៉ាម ជាស្ថាបនិកមជ្ឈមណ្ឌល ពិព័រណ៍ សន្តិភាព កម្ពុជា និងជាស្ថាបនិកអង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ (ACT) ថ្លែងថា ដំបូងឡើយ ជាអង្គការសមាគមមិត្ត អភិវឌ្ឍន៍សន្តិភាព ត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៥ មានសាលាបង្រៀន ភាសា អង់គ្លេស តន្ត្រីសិល្បៈ កីឡា ទទួលសិស្សរៀន មិនគិតថ្លៃពីតូចដល់ អាយុ១៨ឆ្នាំ ។ ទស្សនវិស័យនៃ ការចាប់ផ្ដើមគម្រោងនេះ គឺមានឡើង ជាង១០ឆ្នាំមកហើយ ពោលគឺកើតចេញ ដើម្បីអភិវឌ្ឍន៍ ប្រជាជន កម្ពុជា មានដែលរងនូវវិបត្តិអំពើហិង្សា ក្រោយរស់រានពីសង្គ្រាម ដែល ទីនេះមានតួនាទី ជួយសម្របសម្រួល ផ្សះផ្សាសង្គមជាតិ នយោបាយ និង ផ្នែកអារម្មណ៍ចំពោះជនរងគ្រោះ និងម្យ៉ាងទៀត ទីនេះបង្កើត ឡើង ដើម្បីរួមចំណែក ថែរក្សាលើកតម្កើងវប្បធម៌ជាតិផងដែរ។ លោក បានលើកឡើងបន្តថា មានពាក្យមួយមាត់ ដែលលោកចង់ អោយប្រជាជនខ្មែរ ពិសេសយុវជន ស្វែងយល់ នឹងយកមកដាក់ ក្នុងចិត្ត ដើម្បីផ្លាស់ ប្រែការប្រព្រឹត្តជាវិជ្ជមានក្នុងសង្គម គឺ ពាក្យថា មេត្តាសតិ ។

កញ្ញា ស្រី សុធាវី នាយិកា អង្គការក្រុមការងារដើម្បីដោះស្រាយ ទំនាស់ (ACT) បានចែករំលែកចំណេះដឹង ស្តីពីភាពជាតំណាង សហគមន៍ ដោយធ្វើការប្រៀបធៀប ភាពខុសគ្នារវាង ភាពជាតំណាង និងភាពជាអ្នកដឹកនាំ ដែលមានសារៈសំខាន់ ដល់សហគមន៍ ឬ អង្គភាព យកមកអនុវត្តអោយសមស្រប តាមស្ថានភាព បរិបទ សង្គម ដើម្បីឈានដល់ការសំរេចបាន លទ្ធផល ការងារល្អប្រសើរ ស្របតាមគោលនយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា ហើយមិនមាន អ្នកណាម្នាក់ត្រូវបានបោះបង់ ឬទុកចោលឡើយ។
ក្រោយពីតំណាងមន្ត្រីមន្ទីរព័ត៌មាន តំណាងបណ្តាញ អ្នកសារព័ត៌មាន និងតំណាង សហគមន៍ លើកឡើងពីបញ្ហាប្រឈមនានា ដែល មិនទាន់ ដោះស្រាយបាន ក្នុងតំបន់ និងសហគមន៍របស់ខ្លួន ក្រុមការងារ បណ្តាញនីមួយៗ បានរៀបចំផែនការ សកម្មភាព ឆ្នាំ២០២០ ដោយ គ្រោងរៀបចំបើវគ្គ បណ្តុះបណ្តាល រៀបចំសិក្ខាសាលា និងវេទិការ ផ្សព្វផ្សាយ ស្តីពីសារព័ត៌មានសន្តិភាព ការស្វែងយល់ និងការដោះ ស្រាយទំនាស់ ក្នុងសហគមន៍ និង គោលការណ៍ភូមិឃុំ មានសុវត្តិភាព បញ្ហាគ្រឿងញៀន ការកាប់បំផ្លាញ ព្រៃ សហគមន៍ និងបញ្ហានានាដែលអាចឆ្លើយតប និងបញ្ហាសហគមន៍ ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះ ធ្វើនៅទីតាំងមជ្ឈមណ្ឌល ពិព័រណ៍ សន្តិភាពកម្ពុជា ដែលជាទីកន្លែងសម្រាប់ ធ្វើការសិក្សា ស្រាវជ្រាវ និងប្រមូលផ្ដុំគំនិត បណ្ដុះបណ្ដាល ដោះស្រាយទំនាស់ និងផ្សះផ្សាឲ្យ ពិភពលោកមានសន្តិភាព ត្រូវបានបង្កើតឡើងដំបូងគេ ស្ថិតនៅតំបន់ រងការឈឺចាប់ធ្ងន់ធ្ងរ នៅភូមិខ្សាច់ពោយ សង្កាត់វត្តគ ខេត្តបាត់ដំបង កាលពី ថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។
សារមន្ទីរពិព័រណ៍សន្តិភាព កសាងឡើងដើម្បីបង្ហានូវសមិទ្ធិផល នៃ ការកសាងសន្តិភាព នៅកម្ពុជា ក៏ដូចជាផ្ដល់ឲ្យ អ្នកជំនាន់ក្រោយ ចងចាំ នូវមេរៀនពីអតីតកាល ខណៈពេលដែលកំពុងបន្ត ធ្វើដំណើរ ឆ្ពោះទៅរកអនាគតវិជ្ជមាន និងប្រកបដោយនិរន្តរភាព។ នេះក៏ជា ប្រភពមួយសម្រាប់ ឲ្យមនុស្សជុំវិញអាស៊ី និងជុំវិញពិភពលោក បាន សិក្សាពី បទពិសោធន៍ពីប្រទេសកម្ពុជា ដើម្បីចែករំលែក សន្តិភាព ទូទាំងពិភពលោក។

សារមន្ទីរសន្តិភាព ប្រមូលផ្ដុំឯកសារ រូបភាព ដើម្បីចែករំលែកដល់ និស្សិតខ្មែរ ក៏ដូចជាបង្កើតកន្លែងសមាធិដ៏ស្ងប់ស្ងាត់មួយ និងជាកន្លែង សម្រាប់ទេសចរ ជាតិ និងអន្តរជាតិ ចូលមកសិក្សា បទពិសោធន៍ គំនិតផ្សះផ្សាទាក់ទិនសន្តិភាព។
គូសបញ្ជាក់ថា៖ “ក្នុងចំណោមប្រទេសមានវិបត្តិជម្លោះអាស៊ី រួមមាន ភូមា ហ្វីលីពីន ទីម័រខាងកើត ស្រីលង្កា និងនៅនេប៉ាល់ កម្ពុជាជា ប្រទេសមួយ ទទួលបានជោគជ័យ សន្តិភាពក្នុង ការផ្សះផ្សា ជនរួមជាតិ សង្គម និងសេដ្ឋកិច្ច”៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 10,960 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,498,796 នាក់