ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកតាល់ អាចបើកល្បែងអាប៉ោង ដ៍ធំបាន នៅក្រុងបាត់ដំបង ទំនងអាជ្ញាធរ សមត្ថកិច្ច ប្រព្រឹត្តអំពើពុករលួយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 01:00 ល្ងាច អ្នកអាន 109

ខេត្តបាត់ដំបង៖វង់ល្បែងស៊ីសង របស់តាល់ បានដំណើរការ បើកលេងទាំងយប់ទាំងថ្ងៃ ស្ថិតនៅវាលស្រែ១០០ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាច្រើនឆ្នាំមកហើយ មិនដែលមានអាជ្ញាធរឬសមត្ថកិច្ច ណាហ៊ានទៅបង្ក្រាបនោះឡើយ។ ប្រការដែលអាជ្ញាធរនិងសមត្ថកិច្ច នៅក្រុងបាត់ដំបងនិងខេត្តបាត់ដំបង មិនបានចុះបង្ក្រាប នៅទីតាំងវង់ល្បែង របស់លោកតាល់ បែបនេះ ត្រូវបានគេសង្ស័យថា អាជ្ញាធរសមត្ថកិច្ច បានប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធ ជាថ្នូរមិនបង្ក្រាប។

ប្រជាពលរដ្ឋ រស់នៅក្រុងបាត់ដំបង បានឲ្យដឹងថាវង់ល្បែងអាប៉ោង របស់ថៅកែឈ្មោះតាល់ បានបើកឲ្យភ្ញៀវចូលលេង ជាយូណាស់មកហើយ ដោយមានអ្នកចាញ់ឈ្នះ រាប់លាន ក្នុងមួយថ្ងៃៗ មិនដែលមានមន្ត្រីរូបណាហ៊ានបង្ក្រាបនោះទេ។ ប្រជាពលរដ្ឋថា ចាប់តាំងពីមានវង់ល្បែងអាប៉ោង របស់ឈ្មោះតាល់ មក នៅក្នុងមូលដ្ឋានរបស់គាត់ តែងតែមានអំពើចោរកម្ម ជាញឹកញាប់ ធ្វើឲ្យពួកគាត់ រស់នៅមានការភ័យខ្លាច ជាខ្លាំង។ ដូច្នេះតាមរយ:បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ពួកគាត់សូមសំណូមពរ ដល់អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ មេត្តា ជួយបង្ក្រាបនៅ វង់ល្បែងអាប៉ោង របស់លោកតាល់ ផង ជាពិសេស ពួកគាត់សង្ឃឹមថា លោកអភិបាល ខេត្តបាត់ដំបង ងួន រតន: និងលោកអ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបង នឹងបង្ក្រាបជាក់ជាមិនខាន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,410 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,499,246 នាក់