ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេដឹកនាំកម្ពុជា បង្ហាញរូបថត លេងអុក កាល១០ឆ្នាំមុន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 10:55 ព្រឹក អ្នកអាន 409

ភ្នំពេញ៖មេដឹកនាំកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះ បានបង្ហាញនូវរូបថត ការលេងអុក កាលពី១០ឆ្នាំមុន។ រហូតមកដល់ពេលនេះ មហាជនមួយចំនួន នៅមិនទាន់ដឹងថា អ្នកដែលបានលេងអុក ជាមួយមេដឹកនាំកម្ពុជា ជានរណាឡើយ ដោយសារតែរូបថត ដែលសម្ដេចតេជោ បានបង្ហោះមិនបានបង្ហាញមុខដៃគូ ឲ្យចំពេញមុខ អ្នកដែលលេងជាមួយ សម្ដេច។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី តាមរយ: ទំព័រហ្វេសប៊ុក បានសរសេរថា៖
ថ្ងៃអាទិត្យនេះសុំជូនរូបថតកាលពី១០ឆ្នាំមុនពេលលេង
អុកជាមួយដៃគូដែលលេងខូច។
រូបភាពដែលកាន់ដៃគ្នានេះគឺដណ្តើម
កូនគ្នាបណ្តាលមកដៃគូយកសេះមក
អុកបំបែកទូកខ្ញុំដោយមិនបានមើលឱ្យច្បាស់និងចំជើងត្រីបកខ្ញុំក៏ប្រញ៉ាប់ស៊ី
តាមវិន័យកាន់មួយណាយកមួយហ្នឹងតែ
ដៃគូមកដណ្តើមយកទៅវិញ។
ជាមួយខ្ញុំត្រូវតែស៊ីសេះយកដាក់ក្នុងកំប៉ុងដោយមិនយល់ព្រមឱ្យវិធាននៃ
ការលេងនេះត្រូវបានបំពាននោះឡើយ។
ការធ្វើនយោបាយមិនខុសពីការលេង
អុកនោះទេខ្ញុំមិនបណ្តោយឱ្យអ្នកណាឬក្រុមណាលេងខុសពីច្បាប់បានចែង
នោះឡើយ។កូនអុកស៊ីដាក់ចូលកំប៉ុង
អ្នកនយោបាយអនុវត្តតាមច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,269 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,499,105 នាក់