ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេចបាន៧,៣០%ហើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 11:16 ព្រឹក អ្នកអាន 394

ភ្នំពេញ៖រហូតមកដល់ពេលនេះ ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៧,៣០% ហើយ បន្ទាប់ពីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០១៩ កន្លងទៅ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃនេះ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យ មើលវឌ្ឍនភាព នៃការសាងសង់ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ។ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។
គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងប្រមាណ ១៩០,០៣៥គីឡូម៉ែត្រ ។
ផ្លូវនេះតភ្ជាប់ពី ភូមិ១សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យរាជធានីភ្នំពេញ រហូតដល់ក្រុងព្រះសីហនុ។ផ្លូវនេះអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយថវិកាសាងសង់ប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,119 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,498,955 នាក់