ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ជើងល្អ ឃើញម៉ូតូគេទុក មិនដកកូនសោរ លួចជិ:យកទៅ តែសំណាងមិនល្អ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 11:38 ព្រឹក អ្នកអាន 452

ខេត្តកណ្តាល៖ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ ត្រូវសមត្ថកិច្ច ដេញចាប់ដល់ក្នុងទឹក បន្ទាប់ពីរូបគេលួចម៉ូតូ ហើយព្យាយាមឆ្លងទូកដរ។
ការឃាត់ខ្លួននេះបានធ្វើឡើង នៅចំណុចលើទូកដរភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៧ខែធ្នូ ម្សិលមិញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ អ៉ឹង ចាន់ ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរទីលំនៅ ភូមិបឹងគ្រំលើឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាលមុខរបរមិនពិតប្រាកដឃាត់ខ្លួន។ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ នៅ ម៉ាលីស ភេទស្រីអាយុ៣៩ឆ្នាំជនជាតិខ្មែរ ទីលំនៅ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាលមុខរបរ កសិករ។

ប្រភពដដែលបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានជិៈម៉ូតូចេញពីផ្ទះរបស់ខ្លួន ទៅផ្ទះឈ្មោះ រិន នៅភូមិបឹងគ្រំលើដើម្បី រកជាងមកធ្វើម៉ូទ័របូមទឹក ពេលទៅដល់ ជនរងគ្រោះក៏ទុកម៉ូតូនៅមុខផ្ទះឈ្មោះរិនដោយមិនបានដកកូនសោរចេញពីម៉ូតូនោះទេ ហើយក៏ដើរចូលទៅរក ឈ្មោះ រិន ដែលជាជាងធ្វើម៉ូទ័រ ស្រាប់តែជនសង្ស័យខាងលើបានដើរមកជិតម៉ូតូឃើញម៉ូតូដោយមានជាប់កូនសោរនៅជាមួយទៀតនោះ ក៏បញ្ឆេះម៉ូតូជិៈចេញទៅបាត់។ភ្លាមៗនេះជនរងគ្រោះដឹងក៏បានដេញតាម រួចប្ដឹងសមត្ថកិច្ច ឲ្យស្ទាក់ជនសង្ស័យ នៅចំណុចលើទូកដរភូមិបឹងគ្រំ។ ដោយជនសង្ស័យបំណងជិៈម៉ូតូឆ្លងទូកដរទៅខាងត្រើយម្ខាងដើម្បីគេចខ្លួន ប៉ុន្តែពេលឃើញសមត្ថកិច្ច ទៅដល់ជនសង្ស័យបានលោតទឹកហែលគេចខ្លួនតែត្រូវសមត្ថកិច្ច ព័ទ្ធចាប់បានតែម្តង។

សមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូរងគ្រោះមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ១BM៩៦២០ដែលជាម៉ូតូរបស់ជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនមក អធិការដ្ឋាននគរស្រុកល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 10,975 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,498,811 នាក់