ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរសម្នាក់បើកម៉ូតូឌុបប្រពន្ធ ត្រូវបានរថយន្តបុកស្លាប់ រងប្រពន្ធរបួស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 11:48 ព្រឹក អ្នកអាន 5184

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូឌុបប្រពន្ធ ត្រូវបានរថយន្តបុកបណ្ដាលឲ្យស្លាប់ ចំណែកប្រពន្ធបានរបួស។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០១៩វេលាម៉ោង២២និង៣០នាទី នៅភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទងបាគង ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ ក្នុងទិសដៅស្របទិសគ្នា។
សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះនរថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណ ដោយបើកបរមានទិសដៅពីកើត ទៅលិច ប៉ះទង្គិចនិងម៉ូតូម៉ាកហុងដាc១២៥សេរី២០១៩ពណ៌ខ្មៅពាក់ផ្លាកលេខ សៀមរាប១ae ០៣២៩ បើកបរដោយ ឈ្មោះ ណើន នួនភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិបេង ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប(ប្ដីស្លាប់)។ បើកបរ ម៉ូតូឌុប ប្រពន្ធពីក្រោយ ឈ្មោះលាក់ អាយុ២១ឆ្នាំ (របួស) បើកបរមានទិសដៅពី កើតទៅលិច។ ក្រោយពេលកើតហេតុរួចរថយន្តបានបើកបរត់គេចខ្លួនទៅទិសខាងលិចបាត់។ចំណែកខូចខាតម៉ូតូស្រាល។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុអ្នករថយន្តបើកបរ មានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ អ្នករងរបួសបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។ ដោយឡែក.ម៉ូតូរក្សាទុកនៅអធិការស្រុកបាគង។ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,218 នាក់
ម្សិលមិញ : 44,536 នាក់
សរុប : 92,499,054 នាក់