ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្ដីបើកចង្ក្រានហ្គាស់ អុចបារី បណ្ដាលឲ្យឆេះផ្ទះមួយខ្នង នៅស្រុកពួក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 12:10 ល្ងាច អ្នកអាន 4198

ខេត្តសៀមរាប៖លំនៅដ្ឋានមួយខ្នង ត្រូវបានឆាបឆេះគ្មានសល់ ដោយសារតែបុរសជាប្ដី អុចបារី បង្កឲ្យមាន អគ្គិភ័យកើតឡើង។
អាជ្ញាធរស្រុកស្រុកពួកបានរាយការណ៍ថាហេតុការណ៍បានកើតឡើងនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០១៩វេលាម៉ោង២១និង១៩នាទីនៅចំណុចភូមិអន្តង្គន់ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ផ្ទះទំហំ៧គុណ៤សរសទាល់រូតកំពស់១,៥០ម៉ែត្រជញ្ជាំងស័ង្កសី ប្រក់ស័ង្កសីក្រាលក្តា។
ម្ចាស់ឈ្មោះយ៉ុន យ៉ៅភេទស្រីអាយុ៣០ឆ្នាំរស់នៅកន្លេងកើតហេតុ។ មុខរបរកសិករនិងប្តីឈ្មោះឆើត គា អាយុ៣៥ឆ្នាំមុខកសិករ។ ភ្លាមៗនោះមានប្រជាពលរដ្ឋនៅក្បែរ បានជួយដងទឹកពន្លត់ដែរ តែពុំអាចជួយបាន។
មូលហេតុ បុរសជាប្តី បើកប្រើចង្រ្កានហ្គាស ហើយយកថង់ មកអុចបារីជក់ បន្ទាប់មកក៏ទម្លាក់ថង់នោះមកក្រោមផ្ទះ ហើយទៅប៉ះធុងសាំងក្រអូមទើបធ្វើឲ្យឆេះតែម្តង។ ករណីនេះរងការខូចខាត ផ្ទះមួយខ្នង អង្ក១ក្រុង៥០គក
ប្រាក់(គ្មាន)ឯកសារអត្រាកូលដ្ឋានប័ណ្ណក្រីក្រមួយសន្លឹកកាតគ្រីម៉ូតូ២សន្លឹក ទូរសព្ទដៃមួយគ្រឿងនិង
ចានឆ្នាំងសំលៀកបំពាក់មួយចំនួន តែពុំមានគ្រោះថ្នាក់មនុស្សនឡើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,348 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,743,131 នាក់