ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខាងស្រីវ័យ១៥ឆ្នាំ ប្រុសអាយុ១៩ឆ្នាំ ណាត់ជួបគ្នា ស្ម័គ្ររួមភេទ នៅក្នុងព្រៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ​ 2019 ម៉ោង 12:46 ល្ងាច អ្នកអាន 8871

ខេត្តសៀមរាប៖ខាងស្រីទើបតែវ័យ១៥ឆ្នាំ និងប្រុសអាយុ១៩ឆ្នាំ ស្រលាញ់គ្នាហ្វេសប៊ុក បានណាត់ជួបគ្នា ស្ម័គ្ររួមភេទជុំគ្នា នៅក្នុងព្រៃ និងនៅលើផ្ទះជាច្រើនដង ប៉ុន្តែចុងក្រោយខាងប្រុសជាប់ខ្នោះ ក្រោយម្ដាយខាងស្រី ប្ដឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន។

យោងតាមរបាយការណ៍អធិការនគរបាលស្រុកពួកបានឲ្យដឹងថា កម្មវត្ថុស្នើរសុំគោលការណ៍ អនុវត្តបន្ត ករណីក្មេងស្ម័គ្ររួមភេទជុំគ្នា យើងទទួលបណ្ដឹងពីអាណាព្យាបាលខាងស្រី វេលាម៉ោង16h.00នាទី ថ្ងៃទី08-12-2019។

អង្គរហេតុ៖ ជនរងគ្រោះឈ្មោះអ ស វ ភេទស្រី អាយុ15ឆ្នាំ(ខ្វះ5ថ្ងៃ)ឆ្នាំកំណើត12/12/2004 សព្វថ្ងៃស្នាក់នៅ ស្រុកពួក មុខរបររៀបបន្ទប់សណ្ឋាគារ នៅក្រុងសៀមរាប ។>ប្រើអាខោនហ្វេសបុកឈ្មោះស វ ស រ។
បានទាក់ទងស្រលាញ់គ្នារយៈពេល១ខែទល់ពេលនេះតាមបណ្ដាញសង្គមហ្វែសបុក(ឆាត)ជាមួយបុរសឈ្មោះពឿយ ពៅ ហៅក្រៅញាស់ អាយុ19ឆ្នាំ ឆ្នាំកំណើត11/08/2000 រស់នៅភូមិគោកថ្មី ឃុំដូនកែវ ស្រុកពួក សព្វថ្ងៃស្នាក់នៅភូមិផ្ទះឈ្មោះចម ភេទស្រី អាយុ30ឆ្នាំ នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក មុខរបរជាសន្តិសុខក្រេឌិត >ប្រើអាខោនហ្វែសបុកឈ្មោះkon pov ។
ពួកគេស្រលាញ់គ្នា ណាត់ជួបគ្នាលើកដំបូងថ្ងៃទី05-12-2019 នៅបារាយណ៍ខាងលិច និងបានស្ម័គ្រចិត្តរួមភេទលើកទី១ទីនោះ(ព្រៃផ្លូវឡើងខាងត្បូង)។ លុះថ្ងៃទី06-12-2019 ពួកគេបានណាត់គ្នាតាមឆាតហ្វេសបុក ជួបគ្នាពេលល្ងាច-ដល់យប់បានដេករួមភេទជាមួយគ្នានៅផ្ទះឈ្មោះចម ក្នុងភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក (រួមភេទបានបីដង)។ លុះព្រឹកថ្ងៃទី07-12-2019 ពួកគេដេករួមភេទនៅលើផ្ទះឈ្មោះចម ភូមិបឹងខ្នារ ដដែល (រួមភេទបានពីរដង)រួមភេទចុងក្រោយនៅម៉ោងប្រហែល5:00hនាទីល្ងាច ថ្ងៃទី07-12-2019 ផ្ទះឈ្មោះចម ខាងលើ។
នៅល្ងាចថ្ងៃទី08-12-2019 ទើបគ្រួសារខាងស្រីបានរកកូនឃើញនាំខ្លួនទាំងពីរមកដាក់បណ្ដឹងនៅកន្លែងអធិការដ្ឋាន ។សំណូមពរម្ដាយខាងស្រីសុំទាមទារសំណងនិងអនុវត្តតាមផ្លូវច្បាប់។
បើតាមអធិការនគរបាលស្រុកពួកបានឲ្យដឹងថាជនសង្ស័យត្រូវបាន ឃាត់ខ្លួននិងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប តាមបញ្ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,171 នាក់
ម្សិលមិញ : 74,071 នាក់
សរុប : 91,742,954 នាក់